ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្រប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណៈបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបសំណេះសំណាល ជាមួយយុវជនគណៈបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបប្រមាណ ៥០០រូប នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

Advertisement

បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្រប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រួចមក ឯកឧត្តម ជា វ៉ាន់ដេត បានជម្រាបជូនសមាជិក សមាជិកា និងអង្គពិធី អំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានលើគ្រប់វិស័យគួរជាទីមោទនៈ។

ក្នុងនោះដែរ ឯកឧត្តមក៏បានលើកឡើងអំពីសមិទ្ធផលរយៈពេល ៥ឆ្នាំ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រេចបាន រួមមាន ការកសាងធនធានមនុស្សជំនាញ ការធ្វើកំណែទម្រង់ផ្ទៃក្នុង ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការធ្វើអភិបាលកិច្ចនិងអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល។

មុននឹងបញ្ចប់ ឯកឧត្តម ជា វ៉ាន់ដេត បានផ្តាំផ្ញើដល់សមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបន្តខិតខំនបំពេញការងារឱ្យកាន់តែសកម្ម និងចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ សំដៅជួយសម្រួលដល់ការលំបាកនានា ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនិងទទួលយកសំណូមពរផ្សេងៗ ព្រមទាំងខិតខំកៀរគរសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីៗបន្ថែមទៀត៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា