ក្រុមហ៊ុន Northrop Grumman បោះទុន ២,៥ ពាន់លានដុល្លារ ពន្លឿនការផលិតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Northrop Grumman បោះទុន ២,៥ ពាន់លានដុល្លារ ពន្លឿនការផលិតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider

ក្រុមហ៊ុន Northrop Grumman បោះទុន ២,៥ ពាន់លានដុល្លារ ពន្លឿនការផលិតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Northrop Grumman បានសម្រេចបោះទុនផ្ទាល់ខ្លួនទំហំ ២,៥ ពាន់លានដុល្លារ ដើម្បីពន្លឿនសមត្ថភាពផលិតកម្មផលិតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយជំនាន់ទី៦ B-21 Raider ។
 
បើតាម Defence industry Europe, ការបោះទុនវិនិយោគបន្ថែមនេះ កើតឡើងចំពេលដែលកងទ័ពអាកាសអាមេរិកកំពុងវាយតម្លៃលើលទ្ធភាពបង្កើនល្បឿនផលិត និងពង្រីកចំនួនបញ្ជាទិញយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider ឱ្យលើសពី ១០០គ្រឿង ។
 
តាមរយៈកិច្ចព្រមព្រៀងតម្លៃ ៤,៥ ពាន់លានដុល្លារ ដែលធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន Northrop Grumman នឹងបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំ ២៥% ដើម្បីកាត់បន្ថយពេលវេលាផលិត និងដាក់យន្តហោះ B-21 Raider ចូលបំពេញបេសកកម្មឱ្យបានលឿនជាងមុន ។
 
យន្តហោះ B-21 កំពុងស្ថិតក្នុងដំណាក់កាលហោះហើរសាកល្បង និងផលិតកម្មក្នុងកម្រិតទាប ដោយយន្តហោះដំបូងត្រូវបានគ្រោងនឹងបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស Ellsworth ក្នុងរដ្ឋ South Dakota នៅអំឡុងឆ្នាំ២០២៧ ។
 
B-21 Raider គឺជាយន្តហោះដែលមានសមត្ថភាពទាំងផ្ទុកអាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាបំបាំងកាយជំនាន់ចុងក្រោយ ដែលធ្វើឱ្យសត្រូវពិបាកចាប់សញ្ញា ។ វាមានតម្លៃជិត ៧០០ លានដុល្លារក្នុងមួយគ្រឿង ។
 
B-21 Raider នឹងក្លាយជាយន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយបែបយុទ្ធសាស្ត្រ ដែលខ្លាំងក្លា និងមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ខណៈអាមេរិកមានទំនុកចិត្តថា វាគឺជាអាវុធយុទ្ធសាស្ត្រសំខាន់ សម្រាប់ទ័ពអាកាសនាពេលអនាគត ។
 
កងទ័ពអាកាសអាមេរិកបានដាក់មហិច្ឆតាបញ្ជាទិញយន្តហោះ B-21 Raider ដល់ទៅ ១០០ គ្រឿង ក្នុងគោលបំណងជំនួសតំណែងកងយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយស៊េរីចាស់ៗ រួមមាន B-1B Lancer និង B-2 Spirit ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខទៀតនេះ ៕
 
ប្រភព ៖ Defence industry Europe ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា