មេដឹកនាំមីយ៉ាន់ម៉ា គ្រោងធ្វើដំណើរទៅកាន់រុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយលោក ពូទីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំមីយ៉ាន់ម៉ា គ្រោងធ្វើដំណើរទៅកាន់រុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយលោក ពូទីន

មេដឹកនាំមីយ៉ាន់ម៉ា គ្រោងធ្វើដំណើរទៅកាន់រុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយលោក ពូទីន

មូស្គូ ៖ វិមានក្រឹមឡាំង បានបញ្ជាក់កាលពីថ្ងៃ អាទិត្យ ថា ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងឡាំង នៅថ្ងៃទី១៨ ខែសីហាខាងមុខ អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំមីយ៉ាន់ម៉ាមកកាន់ប្រទេសរុស្ស៊ី ។

បើតាម Moscow Times, ទំនាក់ទំនងការពារជាតិរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា គឺជាសម្ព័ន្ធភាពយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ ដែលបានរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ នៅមីយ៉ាន់ម៉ា ។

សម្រាប់មីយ៉ាន់ម៉ា, រុស្ស៊ីគឺជាខ្នងបង្អែកដ៏សំខាន់ទាំងលើផ្នែកសព្វាវុធ និងការទូត ដើម្បីទប់ទល់សម្ពាធអន្តរជាតិ និងការបះបោរក្នុងស្រុក ។ ចំណែកឯរុស្ស៊ីវិញ ទំនាក់ទំនងនេះជួយពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង, លោក ពូទីន និងលោក អោងឡាំង នឹងពិភាក្សាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា ទៅលើវិស័យផ្សេងៗ ព្រមទាំងបញ្ហានានាក្នុងតំបន់ និងអន្តរជាតិបច្ចុប្បន្ន ។ ទន្ទឹមគ្នា ឯកសារទ្វេភាគីមួយចំនួន ក៏ត្រូវបានរំពឹងថា នឹងត្រូវចុះហត្ថលេខាផងដែរ ។

បើតាម Anadolu, មេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាជាច្រើនលើករួចហើយក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។ ជាក់ស្តែង លោក អោងឡាំង បានទៅទស្សនកិច្ចប្រទេសរុស្ស៊ីចំនួន ៣ លើកកាលពីឆ្នាំមុន ។

ទស្សនកិច្ចនៅខែមីនា គឺសម្រាប់ជំនួបពិភាក្សាជាមួយលោក ពូទីន និងនៅខែឧសភា គឺដើម្បីចូលរួមព្យុហយាត្រាយោធាអបអរសាទរខួបលើកទី៨០ នៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ ។

រីឯនៅខែកញ្ញា គឺដើម្បីចូលរួមក្នុងវេទិកាសប្តាហ៍បរមាណូពិភពលោក (World Atomic Week) ។ ប៉ុន្តែសម្រាប់លោកប្រធានាធិបតី ពូទីន វិញ មិនដែលបានទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានោះទេ ៕

ប្រភព ៖ Moscow Times និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
Advertisement
Neocom Advertisement
Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា