លោក Trump បញ្ជាឱ្យយោធា អាមេរិក កាត់បន្ថយទំហំសមយុទ្ធជាមួយ កូរ៉េខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump បញ្ជាឱ្យយោធា អាមេរិក កាត់បន្ថយទំហំសមយុទ្ធជាមួយ កូរ៉េខាងត្បូង

លោក Trump បញ្ជាឱ្យយោធា អាមេរិក កាត់បន្ថយទំហំសមយុទ្ធជាមួយ កូរ៉េខាងត្បូង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃ អាទិត្យ ថា រូបលោកបានបញ្ជាដោយផ្ទាល់ទៅកាន់ក្រសួងសង្គ្រាមអាមេរិក ឱ្យកាត់បន្ថយទំហំសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាជាមួយកូរ៉េខាងត្បូង ។

លោក ត្រាំ បានបញ្ជាក់លើបណ្តាញសង្គម Truth Social ថា ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីឆ្លើយតបការបដិសេធរបស់កូរ៉េខាងត្បូង ដែលមិនចូលរួមជាមួយអាមេរិកអំឡុងសង្គ្រាមនៅមជ្ឈិមបូព៌ា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។

ម្យ៉ាងវិញទៀត ការកាត់បន្ថយទំហំសមយុទ្ធនេះទៀតសោត ក៏ដោយសារតែទំនាក់ទំនងល្អរបស់លោកជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ។

បើតាម NBC News, លោក ត្រាំ បានសង្កត់ធ្ងន់ថា ល្បែងសង្គ្រាមប្រចាំឆ្នាំខ្នាតធំរវាងអាមេរិក-កូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើងសប្តាហ៍នេះ ប្រៀបដូចការបញ្ជូនសញ្ញាមួយ ដែលមិនសមរម្យ និងអរិភាពទាំងស្រុងទៅកាន់កូរ៉េខាងជើង ។

មេដឹកនាំអាមេរិករូបនេះបន្ថែមថា ដោយផ្អែកលើការពិតដែលថា វាយឺតពេលក្នុងការលុបចោល ដូច្នេះលោកបានណែនាំរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ឱ្យកាត់បន្ថយការបញ្ចេញសាច់ដុំយោធារួមគ្នាជាមួយកូរ៉េខាងត្បូងយ៉ាងច្រើន ។

យ៉ាងណា ស្ថានទូតកូរ៉េខាងត្បូងប្រចាំទីក្រុងវ៉ាស៊ីនតោន និងកងកម្លាំងកូរ៉េខាងត្បូង ដែលទទួលបន្ទុកអនុវត្តសមយុទ្ធយោធានេះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ។

បើតាមផែនការ, សមយុទ្ធយោធាឈុតធំ “Ulchi Freedom Shield” រវាងអាមេរិក-កូរ៉េខាងត្បូងឆ្នាំនេះ នឹងមានការចូលរួមពីទាហានកូរ៉េខាងត្បូងចំនួន ១៨,០០០ នាក់ និងកងទ័ពអាមេរិកចំនួន ២៨,៥០០នាក់ដែលកំពុងដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូង ។

ល្បែងសង្គ្រាម ១១ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី១៧ ដល់២៧ ខែសីហានេះ គឺជាសមយុទ្ធជាទៀងទាត់នៅក្នុងរដូវក្តៅ ដែលបង្កើតឡើងមានគោលបំណងពង្រឹងការត្រៀមខ្លួនរវាងអាមេរិក និងកូរ៉េខាងត្បូង នៅក្នុងការការពារ ក៏ដូចជាប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ដែលជារដ្ឋមានអាវុធនុយក្លេអ៊ែរ ៕

ប្រភព ៖ NBC News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
Advertisement
Neocom Advertisement
Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា