ហាម៉ាសស្នើ Board of Peace ចាប់បង្ខំអ៊ីស្រាអែលទទួលយកផែនការសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហាម៉ាសស្នើ Board of Peace ចាប់បង្ខំអ៊ីស្រាអែលទទួលយកផែនការសន្តិភាព

ហាម៉ាសស្នើ Board of Peace ចាប់បង្ខំអ៊ីស្រាអែលទទួលយកផែនការសន្តិភាព

គែរ ៖ ក្រុមហាម៉ាស និយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានស្នើ Board of Peace ដែលគាំទ្រដោយអាមេរិក ចាប់បង្ខំឱ្យអ៊ីស្រាអែលទទួលយកផែនការសន្តិភាព នៅតំបន់ហ្គាហ្សា។ ការស្នើនេះ ធ្វើឡើង បន្ទាប់ពីមេដឹកនាំហាម៉ាស់បានជួបពិភាក្សា ជាមួយលោក Jared Kushner ប្រតិភូរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសអេហ្ស៊ីប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ, ក្រុមហាម៉ាស់បានឱ្យដឹងថា «យើងបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិភាព និងបណ្តាប្រទេសសម្របសម្រួល ឱ្យបង្ខំភាគី អ៊ីស្រាអែល អនុវត្តនូវកាតព្វកិច្ចទាំងអស់របស់ខ្លួន ក្រោមដំណាក់កាលទីមួយ ដោយត្រូវតែ បញ្ចប់រាល់ការរំលោភបំពាន, បញ្ឈប់ការសម្លាប់ និងការវាយប្រហារ ព្រមទាំង អនុម័តលើផែនការសកម្មភាព ឬ Roadmap សម្រាប់ដំណាក់កាលទីពីរ នៃផែនការបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក»។

បើតាម Aljazeera, លោក ត្រាំ បានប្រកាសពីផែនការសកម្មភាព កាលពីខែមុន ដោយលើកឡើងថា វាជាជំហានរីកចម្រើនដ៏សំខាន់មួយ ក្នុងផែនការរបស់លោក ដើម្បីបញ្ចប់សង្គ្រាម ដែលភាគីទាំងពីរ គឺអ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមទទួលយក។

ផែនការសកម្មភាពនេះ បានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់ នូវប្រតិបត្តិការយោធា, ក្រុមហាម៉ាសទម្លាក់អាវុធ , កងទ័ពអ៊ីស្រាអែលដកថយ ហើយ តំបន់ហ្គាហ្សានឹងត្រូវកសាងឡើងវិញ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស៊ីវិលប៉ាឡេស្ទីនថ្មីមួយ។

យោងតាមប្រភពផ្លូវការពីភាគីប៉ាឡេស្ទីន, ការវាយប្រហារដោយគ្រាប់កាំភ្លើង និងអាវុធរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន អស់ជាង ១,២៥០នាក់ នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពី «បទឈប់បាញ់» ត្រូវបានចូលជាធរមាន។

ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់សរុប ចាប់តាំងពីអ៊ីស្រាអែលផ្តើមសង្គ្រាមបំផ្លាញពូជសាសន៍ ទៅលើតំបន់ហ្គាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣ មកទល់ពេលនេះ មានកើនឡើងលើសពី ចំនួន៧៣,៣០០នាក់ហើយ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
Advertisement
Neocom Advertisement
Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា