ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយទៅជូនវីរនគរបាលជួរមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយទៅជូនវីរនគរបាលជួរមុខ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយទៅជូនវីរនគរបាលជួរមុខ

ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម កាលពីចុងសប្ដាហ៍​បានដឹកនាំប្រតិភូអញ្ជើញ​ជួប​សំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើន ប្រគល់ជូនដល់វីរនគរបាលដែល​កំពុងប្រចាំការនៅសមរភូមិមុខ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្មារតីលះបង់ និងវីរភាពក្លាហានរបស់កងកម្លាំងប្រដាប់អាវុធគ្រប់រូប ដែលបានខិតខំការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនៅជួរមុខ។
អំណោយដែលបានប្រគល់ជូន​នាពេលនេះ រួមមាន៖ថវិកា៖ ចំនួន ១០លានរៀល, មី ១៥០កេស, ទឹកសុទ្ធ ៨០០កេស, ទឹកក្រូច ៥កេស, កាហ្វេ ១៥កញ្ចប់, ត្រីខ ១៥ឡូ, ពងទា ២.៦៥០គ្រាប់, សាច់ក្រក ៣០គឡូ, ត្រីងៀត ៩០គីឡូ, ប្រហុក ២៥គីឡូ និងប្រហុកខ្ទិះ ១០គីឡូ, ត្រសក់ចាវ ២៥០គីឡូ, ឆៃប៉ូវផ្អែម ១០០គីឡូ, អំបិល ៥០គីឡូ, ប៊ីចេង ១០គីឡូ, ទឹកស៊ីអ៊ីវ ១៩យួរ, ទឹកត្រី ១៧យួរ, សៀង ៥យួរ, ងាំង៉ូវ ១០គីឡូ, សណ្ដានក្រៀម ៥គីឡូ និងសាប៊ូ ១០កញ្ចប់៕


ដោយ៖លី ពៅ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា