លោក មីន អ៊ុងឡាំង ផ្តើមទស្សនកិច្ចនៅរុស្ស៊ី លើកដំបូង ក្នុងនាមប្រធានាធិបតីមីយ៉ាន់ម៉ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក មីន អ៊ុងឡាំង ផ្តើមទស្សនកិច្ចនៅរុស្ស៊ី លើកដំបូង ក្នុងនាមប្រធានាធិបតីមីយ៉ាន់ម៉ា

លោក មីន អ៊ុងឡាំង ផ្តើមទស្សនកិច្ចនៅរុស្ស៊ី លើកដំបូង ក្នុងនាមប្រធានាធិបតីមីយ៉ាន់ម៉ា

ណៃពិដោ ៖ មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅថ្ងៃចន្ទនេះ បានចាកចេញទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ ទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីលោកបានកាន់តំណែង ជាប្រធានាធិបតីស៊ីវិល។

បើតាម AFP, អតីតមេដឹកនាំរបបយោធារូបនេះ ត្រូវបានតែងតាំងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីខែមេសា បន្ទាប់ពីការបោះឆ្នោតដែលរៀបចំឡើង ក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។

រុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលបានគាំទ្រប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា ឆ្នាំ២០២១។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារយៈពេល៥ឆ្នាំ កាលពីខែកុម្ភៈ។

ចាប់តាំងពីក្លាយជាប្រធានាធិបតីស៊ីវិល, លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានធ្វើដំណើរទៅក្រៅប្រទេសជាច្រើនលើក រួមទាំង ទៅកាន់ប្រទេសចិន ឥណ្ឌា និងប្រទេសថៃ ដែលជាប្រទេសជិតខាង ក្នុងគោលបំណងនាំយកប្រទេសរបស់លោក ដែលកំពុងត្រូវបានគេដាក់ឲ្យឯកោពីឆាកអន្តរជាតិ អាចត្រឡប់ចូលទៅក្នុងទំនាក់ទំនងអន្តរជាតិឡើងវិញ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា