កូនស្រីរបស់លោកកឹម សុខា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូនស្រីរបស់លោកកឹម សុខា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត

កូនស្រីរបស់លោកកឹម សុខា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត

អ្នកនាង កឹម មនោវិទ្យា កូនស្រីរបស់លោកកឹម សុខា ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឬទ័យ តែងតាំងជាប្រេសិតពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។
 
ព្រះរាជ្យក្រឹត្យ ដែលឡាយព្រះហស្តលេខានៅថ្ងៃចន្ទ ទី១៧សីហានេះ បញ្ជាក់ថា ការតែងតាំងលោកជំទាវ កឹម មនោវិទ្យា ​ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែព្រះរាជក្រឹត្យមិនបានបញ្ជាក់ពីភារកិច្ចដែលលោកជំទាវត្រូវទទួលបន្ទុកឡើយ។
 
នៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកនាង កឹម មនោវិទ្យា​ កាលពីថ្ងៃសុក្រ ទី១៣សីហា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា សម្តេច និងកូនស្រីលោក កឹម សុខា មានកិច្ចការមួយចំនួនដែលអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកអ្នកនាង កឹម មនោវិទ្យា ថា ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិផងដែរ។
 
កូនស្រ្តីច្បងរបស់ឯកឧត្តម កឹម សុខា គឺជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់អតីតគណបក្សសង្គ្រាះជាតិ ទទួលបន្ទុកកិច្ចការសាធារណៈ។ អ្នកនាងមានបទពិសោធន៍ច្រើនផ្នែកតស៊ូមតិពាក់ព័ន្ធនឹងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
 
អ្នកនាងបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ San Jose State University នៅសហរដ្ឋអាមេរិក និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Amsterdam នៅប្រទេសហូឡង់៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា