កម្ពុជា-សិង្ហបុរី រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារត្រៀមសម្រាប់ការនាំចេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-សិង្ហបុរី រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារត្រៀមសម្រាប់ការនាំចេញ

កម្ពុជា-សិង្ហបុរី រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារត្រៀមសម្រាប់ការនាំចេញ

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ជំរុញការកែច្នៃកសិផល និងគាំទ្រសហគ្រាសកម្ពុជាក្នុងការផលិតអាហារដែលមានគុណភាព និងត្រៀមសម្រាប់ការនាំចេញ។

វគ្គបណ្តុះបណ្តាលស្តីពី «ការកែច្នៃ និងសុវត្ថិភាពម្ហូបអាហារ» ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា មានមន្ត្រីជំនាញកម្ពុជា ផ្តោតលើការពង្រឹងចំណេះដឹងស្តីពីការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ការរក្សាទុកផលិតផលអាហារ ការបង្កើនតម្លៃបន្ថែម និងផលិតកម្មអាហារប្រកបដោយចីរភាព និងមានគោលបំណងលើកកម្ពស់សុខុមាលភាពសាធារណៈ និងជំរុញការប្រកួតប្រជែងពាណិជ្ជកម្ម កម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសសិង្ហបុរី លើការអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញ និងការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីធានាបាននូវស្តង់ដារសុវត្ថិភាពតឹងរឹងស្របតាមបទដ្ឋានអន្តរជាតិ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកអគ្គរដ្ឋទូតសឹង្ហបុរី មានការប្តេជ្ញារួមគ្នាដើម្បីពង្រឹង កិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ អ្នកជំនាញមកពីសិង្ហបុរី ក្នុងការជួយដល់មន្ត្រីជំនាញកម្ពុជាឱ្យទទួលបាននូវជំនាញបច្ចេកទេសថ្មីៗ ការវិភាគសំណាកទំនើប និងការអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងលើកកម្ពស់ផលិតផលក្នុងស្រុក។

វគ្គបណ្តុះបណ្តាលផ្តល់អត្ថប្រយោជន៍សម្រាប់ទីផ្សារ និងសុខភាពសាធារណៈ ក៏ដូចជា ការពង្រឹងសមត្ថភាពស្ថាប័ន និងការអនុវត្តច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារឱ្យបានតឹងរឹង នឹងផ្តល់ផលចំណេញយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ព្រោះថា “នៅពេលដែលយើងមានប្រព័ន្ធត្រួតពិនិត្យ និងសុវត្ថិភាពម្ហូបអាហាររឹងមាំ វាមិនត្រឹមតែជួយកាត់បន្ថយហានិភ័យសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ និងផ្តល់ភាពងាយស្រួលដល់ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហាររបស់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ៕

អត្ថបទ៖វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា