ឯកអគ្គរដ្ឋទូតចិន៖ ចិននិងកម្ពុជាជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមកនឹងគាំទ្រគ្នាគ្រប់កាលៈទេសៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកអគ្គរដ្ឋទូតចិន៖ ចិននិងកម្ពុជាជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមកនឹងគាំទ្រគ្នាគ្រប់កាលៈទេសៈ

ឯកអគ្គរដ្ឋទូតចិន៖ ចិននិងកម្ពុជាជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមកនឹងគាំទ្រគ្នាគ្រប់កាលៈទេសៈ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម WANG Wenbin បានបញ្ជាក់ថា ចិននិងកម្ពុជាជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមកនឹងគាំទ្រគ្នាគ្រប់កាលៈទេសៈ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិននៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាតម្លើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរដូចជាសហគមន៍វាសនារួមចិន និងកម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិននិងកម្ពុជា។ ការបញ្ជាក់នេះ ក្នុងសិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន រៀបចំដោយទីស្តីការគណ:រដ្ឋមន្ត្រី ស្ថានទូតចិនប្រចាំកម្ពុជា ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងសកលវិទ្យាល័យប៉េកាំង ឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មចិន នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណ:រដ្ឋមន្ត្រី។

ឯកឧត្តម WANG Wenbin បានថ្លែងថា ចិននិងកម្ពុជាជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមកនឹងគាំទ្រគ្នាគ្រប់កាលៈទេសៈ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិននៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាតម្លើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរដូចជាសហគមន៍វាសនារួមចិន និងកម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិននិងកម្ពុជា ហើយភ្ជាប់គ្នាយ៉ាងចិតស្និទ្ធជាមួយវិស័យអាទិភាពនៃដំណើរការទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនៅចិនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាខែកក្កដា ឆ្នាំ២០២៦ ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីផែនការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២៦។

ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ថា ក្នុងរយៈពេលជិត៣០ឆ្នាំកន្លងមកនេះ កម្ពុជារក្សាបាននៅសុខសន្តិភាព និងស្ថេរភាពជាទូទៅ ហើយកំណើនសេដ្ឋកិច្ចស្ថិតនៅក្នុងចំណោមប្រទេសឈានមុខគេនៅតំបន់អាស៊ាន ព្រមទាំងសម្រេចបាននៅសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន។ កម្ពុជាក៏កំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីសម្រេចឲ្យបាននៅចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលខ្ពស់នាឆ្នាំ២០៥០ផងដែរ។ ភាគីចិនមានបំណងធ្វើការជាមួយភាគីកម្ពុជាផ្លាស់ប្តូរបទពិសោធន៍ទោវិញទៅមកដើម្បីរួមដៃគ្នាសម្រេចឱ្យបាននៅការស្តារឡើងវិញនៅប្រជាជាតិ។

ចំណែកឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានថ្លែងថា សិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន នឹងលើកឡើងប្រធានបទសមំខាន់ ការចូលរួម និងបទពិសោធន៍របស់ភាគីចិនក្នុងការលើកកម្ពស់សុខភាពប្រជាជនក្រោមស្ថានភាពខ្វះខាតធនធានយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណាក៏ដោយការជួបប្រជុំនេះ គឺមានទំហំយ៉ាងធំធេងអំពីមិត្តភាព អំពីការរៀនសូត្រពីគ្នាទៅវិញទៅមក និងអំពីចំណេះដឹងដែលអាចបម្រើប្រជាជននិងរួមចំណែកទៅដល់អនាគតដ៏ល្អប្រសើរមួយ។

ឯកឧត្តមបានបញ្ជាក់ថា មិត្តភាពកម្ពុជា-ចិន មានប្រវត្តិសាស្ត្រដ៏រឹងមាំ ប៉ុន្តែកម្លាំងពិតប្រាកដនៃមិត្តភាព មិនមែនគ្រាន់តែជាអ្វីដែលយើង បានទទួលមរតកនោះទេ វាគឺជាអ្វីដែលយើងកសាងជាមួយគ្នាបន្តទៀត។ ប្រទេសយើងទាំងពីរកំពុងប្រឈមមុខនឹងពិភពលោកមួយដែលត្រូវបានផ្លាស់ប្តូរដោយបញ្ញាសិប្បនិម្មិត ការប្រែ ប្រួលអាកាសធាតុ ការផ្លាស់ប្តូរប្រជាសាស្ត្រ ភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ និងការរំខានផ្នែក បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ បញ្ហាប្រឈមទាំងនេះមិនអាចត្រូវបានដោះស្រាយដោយប្រទេសណាមួយធ្វើសកម្ម ភាពតែឯងបានទេ។ ដូច្នេះ ភាពជាដៃគូរបស់យើងត្រូវតែក្លាយជាភាពជាដៃគូសម្រាប់ចំណេះដឹង នវានុវត្តន៍ ធនធានមនុស្ស និងការ អភិវឌ្ឍប្រកបដោយចីរភាពកាន់តែខ្លាំងឡើង។ បទពិសោធន៍របស់ប្រទេសចិនអាចផ្តល់ឱ្យកម្ពុជានូវមេរៀនដ៏មានតម្លៃ។ បទពិសោធន៍របស់កម្ពុជាផ្ទាល់ ទាំង ប្រវត្តិសាស្ត្រ ភាពធន់ វប្បធម៌ និងដំណើរនៃការអភិវឌ្ឍរបស់យើង ក៏មានអ្វីៗជាច្រើនដែលអាចរួមចំណែកដល់ ប្រទេសចិន និងពិភពលោកទាំងមូលផងដែរ។ ដូច្នេះ មិត្តភាពពិតប្រាកដមិនមែនជាការរៀនសូត្រឯកទិសនោះទេ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា