លោក ត្រាំ ថា លោក Kim Jong Un បានឆ្លើយនឹងសំណើជួបសន្ទនារួចហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា លោក Kim Jong Un បានឆ្លើយនឹងសំណើជួបសន្ទនារួចហើយ

លោក ត្រាំ ថា លោក Kim Jong Un បានឆ្លើយនឹងសំណើជួបសន្ទនារួចហើយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានបង្ហាញពីលទ្ធភាពនៃការធ្វើទំនាក់ទំនងជាថ្មី ជាមួយលោក Kim Jong Un ដោយលោកបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងរូបនេះ បានឆ្លើយនឹងសំណើជួបចរចាឡើងវិញហើយ។

ក្នុងអាណត្តិដំបូងរបស់ខ្លួន, លោក Trump ធ្លាប់បានជួប លោក Kim Jong Un ចំនួន៣ដង ប៉ុន្តែ ចាប់តាំងពីត្រឡប់មកកាន់សេតវិមានវិញ កាលពីឆ្នាំមុន លោកមិនទាន់បានជួបជាថ្មី នៅឡើយទេ។ ជំនួប កន្លងមក ធ្វើឡើងដើម្បីកាត់បន្ថយភាពតានតឹង ជាមួយកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។

នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាលោក Kim មិនឆ្លើយតបនឹងសំណើរបស់លោកសម្រាប់ការសន្ទនាគ្នា លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval Office កាលពីថ្ងៃទី១៧ ខែសីហា ថា «តើអ្នកដឹងដោយរបៀបណា ថាគាត់មិនបានឆ្លើយតបនោះ?»

នៅពេលត្រូវបានសួរដេញដោលទៀតថា តើលោក Kim ពិតជាបានឆ្លើយតបមែនឬអត់នោះ លោក Trump បានឆ្លើយតប បន្ទាប់ពីផ្អាកមួយសន្ទុះថា «បាទ គាត់បានឆ្លើយតបហើយ លោក Kim Jong Un តែងតែប្រព្រឹត្តចំពោះខ្ញុំ ដោយការគោរពយ៉ាងខ្លាំង…ខ្ញុំយល់ពីគាត់..គាត់យល់ពីខ្ញុំ»។

លោក Trump បានបន្ថែមថា «វាជាសញ្ញាវិជ្ជមានខ្លាំងណាស់» ប៉ុន្តែ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

បើតាម AFP, កន្លងមក ប្រធានាធិបតីអាមេរិករូបនេះធ្លាប់បានផ្តល់ព័ត៌មានមិនច្បាស់លាស់ស្រដៀងគ្នានេះដែរ អំពីការសន្ទនាដែលមិនទាន់ត្រូវបានបញ្ជាក់ ជាមួយមេដឹកនាំបរទេសផ្សេងទៀត រួមទាំងមេដឹកនាំរុស្ស៊ីនិងចិន។

ការលើកឡើងមិនច្បាស់លាស់របស់លោក Trump បានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោកបានបញ្ជាឱ្យកាត់បន្ថយការធ្វើសមយុទ្ធយោធា រវាងអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ព្រមទាំងបានកោតសរសើរចំពោះទំនាក់ទំនង របស់លោក ជាមួយលោក Kim Jong Un៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា