មេដឹកនាំតួកគី ជំរុញលោក ត្រាំ បន្តការចរចាបញ្ចប់សង្គ្រាម អាមេរិក-អ៊រ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំតួកគី ជំរុញលោក ត្រាំ បន្តការចរចាបញ្ចប់សង្គ្រាម អាមេរិក-អ៊រ៉ង់

មេដឹកនាំតួកគី ជំរុញលោក ត្រាំ បន្តការចរចាបញ្ចប់សង្គ្រាម អាមេរិក-អ៊រ៉ង់

អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានជំរុញមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បន្តកិច្ចចរចាជាមួយអ៊ីរ៉ង់ ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា និងប្រកាសគាំទ្រពេញទំហឹងលើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ។

ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីអនុស្សរណយោគយល់ (MoU) រវាងអាមេរិក និងអ៊ីរ៉ង់បានផុតកំណត់ ហើយភាគីអ៊ីរ៉ង់បានព្រមានផ្លាស់ប្តូរជំហរយោធារបស់ខ្លួនទៅជាការវាយលុកពេញទំហឹង ប្រសិនបើការចរចាត្រូវជាប់គាំង ។

សេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីតួកគី នៅថ្ងៃ អង្គារ នេះ បានបញ្ជាក់ថា អំឡុងការសន្ទនាតាមទូរស័ព្ទ លោក អឺដូហ្កាន់ បានប្រាប់លោក ត្រាំ ថា ការប្រើប្រាស់យន្តការការទូតឱ្យអស់លទ្ធភាព គឺជាកត្តាសំខាន់បំផុត ក្នុងស្ថានភាពបច្ចុប្បន្ន ហើយលោកសង្ឃឹមថា ការចរចានឹងដំណើរការទៅមុខដោយរលូន ។

បើតាម The Jerusamlem Post, លោក អឺដូហ្កាន់ ក៏បានរិះគន់ និងព្រមានលោក ត្រាំ ផងដែរថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រជាជនប៉ាឡេស្ទីនមានការកើនឡើងខ្លាំង ដែលទង្វើនេះកំពុងតែបំផ្លាញដំណើរការសន្តិភាព ស្របពេលផែនការសន្តិភាពដំណាក់កាលទី២ របស់លោក ត្រាំ ជិតចូលជាធរមាន ។

លោក តួកគី បានសង្កត់ធ្ងន់ថា ប្រទេសតួកគីនឹងបន្តគាំទ្រជំហាននានា ឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅក្នុងតំបន់ និងជំហានដែលត្រូវអនុវត្តសម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ ៕

ប្រភព ៖ The Jerusamlem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា