ចិន ជំរុញឱ្យ ជប៉ុន ពិចារណាឡើងវិញលើបញ្ហា “ឧក្រិដ្ឋកម្មសង្គ្រាម” ហើយផ្តាច់ខ្លួនពីលទ្ធិយោធានិយម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ជំរុញឱ្យ ជប៉ុន ពិចារណាឡើងវិញលើបញ្ហា “ឧក្រិដ្ឋកម្មសង្គ្រាម” ហើយផ្តាច់ខ្លួនពីលទ្ធិយោធានិយម

ចិន ជំរុញឱ្យ ជប៉ុន ពិចារណាឡើងវិញលើបញ្ហា “ឧក្រិដ្ឋកម្មសង្គ្រាម” ហើយផ្តាច់ខ្លួនពីលទ្ធិយោធានិយម

ប៉េកាំង ៖ ប្រទេសចិនបានជំរុញកាលពីថ្ងៃ ចន្ទ ឲ្យប្រទេសជប៉ុន ដែលជាគូប្រជែងយូរអង្វែងរបស់ខ្លួន ពិចារណាឡើងវិញកាន់តែស៊ីជម្រៅលើបញ្ហា “ឧក្រិដ្ឋកម្មសង្គ្រាម” របស់ខ្លួន ហើយផ្តាច់ខ្លួនឲ្យដាច់ស្រឡះពីលទ្ធិយោធានិយម ។

ឆ្លើយតបសុន្ទរកថារបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi ក្នុងពិធីរំលឹកខួបលើកទី ៨១ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ កាលពីថ្ងៃទី១៥ ខែសីហា, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចោទប្រកាន់លោកស្រីថា កំពុងប៉ុនប៉ងបង្វិលកង់ប្រវត្តិសាស្ត្រថយក្រោយ ។

ជាមួយគ្នានេះ យើងសូមអំពាវនាវជាថ្មីម្តងទៀតដល់អ្នកដឹកនាំរដ្ឋាភិបាលជប៉ុន ឲ្យស្តាប់សំឡេងប្រជាជនខ្លួន និងសហគមន៍អន្តរជាតិ ហើយពិចារណាឱ្យស៊ីជម្រៅលើឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួន ផ្តាច់ខ្លួនឲ្យដាច់ស្រឡះពីលទ្ធិយោធានិយម និងឈប់ដើរកាន់តែជ្រៅនៅលើផ្លូវខុសឆ្គងនេះទៀត ។

បើតាម Anadolu, លោកស្រីនាយករដ្ឋមន្រ្តី Takaichi ដែលបានចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះជាលើកដំបូង បានសន្យារក្សាសន្តិភាព ប៉ុន្តែមិនបានប្រើប្រាស់ភាសាដូចដែលអ្នកកាន់តំណែងមុន គឺលោក Shigeru Ishiba បានប្រើក្នុងពិធីរំលឹកខួបកាលពីឆ្នាំមុននោះទេ ។

កាលនោះ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Ishiba បានប្តេជ្ញាចងចាំ “ការស្ដាយក្រោយ” របស់ជប៉ុនចំពោះសង្គ្រាម និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោះបង់សង្គ្រាម ។

ជាការឆ្លើយតប លោក Lin បានអះអាងថា សុន្ទរកថារបស់លោកស្រី Takaichi បានចៀសវាងពាក្យ “ស្ដាយក្រោយ” និង “មេរៀនដែលបានរៀនសូត្រ” ដោយបាននិយាយបែបស្រពិចស្រពិលអំពីឧក្រិដ្ឋកម្មសង្គ្រាមរបស់ជប៉ុន និងបានប៉ុនប៉ងបង្វិលកង់ប្រវត្តិសាស្ត្រថយក្រោយ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានសង្កត់ធ្ងន់ថា ការនេះបានបង្ហាញជាថ្មីម្តងទៀត អំពីគោលបំណងរបស់រដ្ឋបាលលោកស្រី Takaichi ក្នុងការលុបលាង និងកែប្រែសាលក្រមលើប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ជប៉ុន ។

លោកថា មានតែការប្រឈមមុខ និងរៀនសូត្រមេរៀនពីប្រវត្តិសាស្ត្រប៉ុណ្ណោះ ទើបគេអាចចៀសវាងការធ្វើខុសដដែលៗក្នុងអតីតកាលបាន ។ ឆ្នាំនេះ ក៏ជាខួបលើកទី ៨១ នៃជ័យជម្នះរបស់ប្រទេសចិន ក្នុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់ប្រទេសជប៉ុនផងដែរ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា