ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026)

ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026)

ភ្នំពេញ៖ ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់ពានរង្វាន់ក្រុមឆ្នើមចំនួន ៣ក្រុម ក្នុងការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026) ដែលមានការចូលរួមដោយថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនជាដៃគូសហការ និងបេក្ខភាពប្រកួតសរុបប្រមាណ ១២០នាក់ នៅសណ្ឋាគារ Oakwood Premier Phnom Penh។

កម្មវិធីប្រកួតប្រជែងនេះ រៀបចំឡើងដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងមូលនិធិ ស.អ. មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងជ្រើសរើសក្រុមឆ្នើមតំណាងប្រទេសកម្ពុជា សម្រាប់ចូលរួមការប្រកួតថ្នាក់តំបន់ ដែលមានការចូលរួមប្រកួតពីបេក្ខភាពសរុបចំនួន ១៥៧ក្រុម ស្មើនឹង ៥៤៧នាក់ មកពីក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជននិងគ្រឹះស្ថានអប់រំ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរ និងប្រគល់ពានរង្វាន់ដល់បេក្ខជនជ័យលាភីចំនួន ៣ក្រុម នៅដំណាក់កាលផ្តាច់ព្រ័ត្រនេះ ក្នុងចំណោមបេក្ខភាពទាំង ៣៤ក្រុមក្រោយពីត្រូវបានជម្រុះ ដែលបានចូលរួមក្នុងការប្រកួត និងទទួលបានមេដាយ ព្រមទាំងរង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖
– ក្រុមជ័យលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២.០០០ (ពីរពាន់) ដុល្លារអាម៉េរិកគត់
– ក្រុមជ័យលាភីលេខ ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ (មួយពាន់) ដុល្លារអាម៉េរិកគត់
– ក្រុមជ័យលាភីលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០ (ប្រាំរយ) ដុល្លារអាម៉េរិកគត់
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានប្រកាសក្រុមឆ្នើម ២ក្រុម បន្ថែមពីលើក្រុមជ័យលាភីទាំង៣ ខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ១០សប្ដាហ៍ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតបន្តទៀត។
ការប្រកួតប្រជែងនេះប្រព្រឹត្តទៅដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្រោមមូលនិធិ ស.អ. និងសហការឧបត្ថម្ភដោយក្រុមហ៊ុន Viettel (Cambodia) PTE. LTD, F5 Network, BYTEDC Solutions Co.,Ltd, Grab, ធនាគារ ឈីហ្វ, POSITRON MULTIVERSE Co.,Ltd, Veilron Technologies និង CHAMPION GROUP ព្រមទាំងដៃគូទីតាំង Oakwood Premier Phnom Penh។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្ថែមថា កម្មវិធីប្រកួតថ្នាក់ជាតិសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ នេះ បានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការលើកកម្ពស់មូលធនឌីជីថល ជាពិសេសអ្នកជំនាញសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជានិងក្នុងតំបន់៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា