ជប៉ុន ថា សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងសំខាន់ខ្លាំងចំពោះសន្តិសុខ ក្រោយ លោក ត្រាំ បន្ថយសមយុទ្ធជាមួយទីក្រុងសេអ៊ូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ថា សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងសំខាន់ខ្លាំងចំពោះសន្តិសុខ ក្រោយ លោក ត្រាំ បន្ថយសមយុទ្ធជាមួយទីក្រុងសេអ៊ូល

ជប៉ុន ថា សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងសំខាន់ខ្លាំងចំពោះសន្តិសុខ ក្រោយ លោក ត្រាំ បន្ថយសមយុទ្ធជាមួយទីក្រុងសេអ៊ូល

កង់បេរ៉ា ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានអះអាង នៅថ្ងៃអង្គារនេះថា កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកូរ៉េខាងត្បូង មានសារៈសំខាន់ខ្លាំងចំពោះសន្តិសុខនៅក្នុងតំបន់។ ជាការថ្លែង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កឱ្យមានការសង្ស័យ នៅប្លុកប៉ាស៊ីហ្វិក តាមរយៈការកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធរួមគ្នា ជាមួយទីក្រុងសេអ៊ូល។

នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអូស្ត្រាលី, រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខរួមគ្នា ជាមួយដៃគូការពារជាតិដ៏សំខាន់ គឺ ទីក្រុងវ៉ាស៊ីនតោន និង ប្រទេសកូរ៉េខាងត្បូង ក្បែរខាង។

លោក Koizumi បានប្រាប់អ្នកសារព័ត៌មានថា «នៅពេលដែលប្រទេសជប៉ុនកំពុងប្រឈមមុខនឹងស្ថានភាពសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតក្នុងសម័យកាល ក្រោយសង្គ្រាមលោកលើកទី២នោះ កិច្ចសហប្រតិបត្តិការរវាងជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។

កិច្ចប្រជុំរវាងជប៉ុន និងអូស្ត្រាលី នៅទីក្រុងកង់បេរ៉ា នាពេលនេះ បានធ្វើឡើង នៅប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានកោតសរសើរចំពោះទំនាក់ទំនងរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងបានរិះគន់យ៉ាងខ្លាំងទៅលើកូរ៉េខាងត្បូង ដែលមិនបានជួយទីក្រុងវ៉ាស៊ីនតោនក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់លោក ត្រាំ, រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថា «អូស្ត្រាលីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជា កម្មវិធីមីស៊ីលរបស់ខ្លួន ហើយយើងតែងតែលើកឡើងពីចំណុចនេះជានិច្ច»។

លោកបានបន្ថែមថា «ខ្ញុំគិតថា នៅក្នុងពិភពលោកដ៏លំបាកដែលយើងកំពុងប្រឈមមុខ… ហើយទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ, កូរ៉េខាងជើងនៅតែជាអ្នកបង្កបញ្ហាប្រឈមទាំងនោះមួយចំនួនធំ»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា