កងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ​

កងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ​

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ម៉ាឡេស៊ី បានផ្លាស់ប្តូរទស្សនៈអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត និងបានឯកភាពបន្តរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

យោងតាមទំព័រហ្វេសប៊ុកកងទ័ពជើងគោកកម្ពុជា ការផ្លាស់ប្តូរទស្សនៈគ្នានេះធ្វើឡើងក្នុង ជំនួបតាមប្រព័ន្ធវីដេអូរវាងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ស្រ៊ី អាហ្សាន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នៅថ្ងៃទី១៨សីហា ឆ្នាំ២០២៦នេះ។

ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងចំណងមិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយផ្អែកលើឯកសារលក្ខខណ្ឌប្រតិបត្តិស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ២០២៥។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះការរួមចំណែកដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ និងការបញ្ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកកាន់ប្រទេសកម្ពុជា ដែលបានរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការកសាងទំនុកចិត្តនៅបណ្តោយព្រំដែន កម្ពុជា-ថៃ៕

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា