អ្នកនាំពាក្យ៖ សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ នៅតែជាស្នូលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ នៅតែជាស្នូលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា

អ្នកនាំពាក្យ៖ សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ នៅតែជាស្នូលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ នៅតែជាស្នូលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ពោលគឺរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ កម្ពុជាបានស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាពពេញលេញ ការផ្សះផ្សាបង្រួបបង្រួមជាតិ និងការឯកភាពទឹកដីទាំងស្រុង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ។ ខ្មែរគ្រប់និន្នាការដែលធ្លាប់តែច្បាំងគ្នាក៏បានងាកមករួមរស់ជាមួយគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតែមួយ។ នេះគឺជារបត់ប្រវត្តិសាស្ត្រថ្មីដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សន្តិភាពមិនត្រឹមតែត្រូវបានចាត់ទុកថា មានសារៈសំខាន់សម្រាប់កម្ពុជា និងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ស្ថិរភាពតំបន់និងក្នុងពិភពលោកទាំងមូល។ រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែចែករម្លែកអំពីទស្សនទានសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះ ដល់ពិភពលោកនៅស្ទើរតែគ្រប់វេទិកាអន្តរជាតិ។ សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាក្នុងយុគសម័យទំនើបនេះដោយមិនអាចប្រកែកបាន។

ជាក់ស្តែង នៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃ ស្មារតីសន្តិភាពបានផុសត្រឡែតឡើងពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ពាក្យថា «កម្ពុជាត្រូវការសន្តិភាព»(Cambodia Needs Peace) បានលាន់លឺនៅគ្រប់ទិសទី និងបានទាក់ទាញចំណាប់អារម្មណ៍មេដឹកនាំពិភពលោកឱ្យចោលក្រសែភ្នែកមកមើលប្រទេសដ៏តូចមួយនេះដែលកំពុងឈរការពារបុព្វហេតុសន្តិភាពយ៉ាងសកម្ម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តទៀតថា ជាលទ្ធផល កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំាពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់កំណើតដល់បទឈប់បាញ់ជាលើកទី២ សុទ្ធសឹងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់និងការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន។ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាក ស្មារតីសន្តិភាព និងការផ្សះផ្សាបង្រួបបង្រួមជាតិ ក្រោមអភិក្រមនៃ «នយោបាយឈ្នះឈ្នះ» ក៏បានបង្ហាញយ៉ាងច្បាស់ចេញពីទឹកចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៕
ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា