ពាណិជ្ជកម្មកម្ពុជា-ថៃ បន្តធ្លាក់ចុះ ខណៈពាណិជ្ជកម្ម​កម្ពុជាជាមួយ​ប្រទេសដៃគូធំៗកំពុងកើនសន្ទុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពាណិជ្ជកម្មកម្ពុជា-ថៃ បន្តធ្លាក់ចុះ ខណៈពាណិជ្ជកម្ម​កម្ពុជាជាមួយ​ប្រទេសដៃគូធំៗកំពុងកើនសន្ទុះ

ពាណិជ្ជកម្មកម្ពុជា-ថៃ បន្តធ្លាក់ចុះ ខណៈពាណិជ្ជកម្ម​កម្ពុជាជាមួយ​ប្រទេសដៃគូធំៗកំពុងកើនសន្ទុះ

ស្របពេលដែលការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មធំៗ ដូចជា សហរដ្ឋអាមេរិក ចិន និង វៀតណាម មានសន្ទុះកើនឡើងខ្លាំង ពាណិជ្ជកម្ម​ទ្វេភាគីរវាងកម្ពុជា និងថៃ មានការធ្លាក់ចុះយ៉ាងខ្លាំងជាបន្តទៀត។​
 
របាយការណ៍ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា នៅក្នុងរយៈពេល ៧ខែ​ដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា សម្រេចបានជាង ៤៥ពាន់លានដុល្លារ កើនឡើង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
ចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយការផ្លាស់ប្តូរទំនិញមានទំហំទឹកប្រាក់ជាង ១៣,៦ពាន់លានដុល្លារ កើនឡើងជាង ២៣ភាគរយ។ ចំណែក ពាណិជ្ជកម្មកម្ពុជា ជាមួយសហរដ្ឋអាមេរិក សម្រេចបានទំហំទឹកប្រាក់ជាង ៩,៤ពាន់លានដុល្លារ កើនឡើង ៣២ភាគរយ។ ដោយឡែក ពាណិជ្ជកម្មកម្ពុជា ជាមួយវៀតណាម សម្រេចបានទំហំទឹកប្រាក់ជាង ៥,៣ពាន់លានដុល្លារ កើនឡើងជាង ៨ភាគរយ។
 
ផ្ទុយទៅវិញ​ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ប៉ុណ្ណោះ បានធ្លាក់ចុះជាង ៣២ភាគរយក្នុងរយៈពេល ៧ខែឆ្នាំនេះ ដោយសម្រេចបានទំហំទឹកប្រាក់ជាង ១,៦ពាន់លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់ប្រទេសថៃ ថយចុះជាង ១៤ភាគរយ ចំណែកការនាំចូលទំនិញថៃមកកម្ពុជាវិញថយចុះ ៣៧ភាគរយ។
 
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ពីខែមករាដល់ខែកក្កដា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រេចបានទឹកទំហំទឹកប្រាក់រហូតដល់ ២៨,២៧ពាន់លានដុល្លារ គឺកើនឡើងជិត ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្ដាប្រទេសអាស៊ានវិញ បានកើនឡើងជាង ២០ភាគរយ រហូតដល់ជាង ១១,៦ពាន់លានដុល្លារ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា