លោក អ៊ុច ហ៊ីង ចុះពិនិត្យការគ្រប់គ្រង និងការប្រើប្រាស់អាងទឹកដូនទ្រី ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក អ៊ុច ហ៊ីង ចុះពិនិត្យការគ្រប់គ្រង និងការប្រើប្រាស់អាងទឹកដូនទ្រី ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង

លោក អ៊ុច ហ៊ីង ចុះពិនិត្យការគ្រប់គ្រង និងការប្រើប្រាស់អាងទឹកដូនទ្រី ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង

(បាត់ដំបង)៖ លោក អ៊ុច ហ៊ីង អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងទំនប់អាងទឹក និងប្រព័ន្ធធារាសាស្ត្រ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រង និងការប្រើប្រាស់អាងទឹកដូនទ្រី ព្រមទាំងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀតនៅភាគខាងក្រោម ស្ថិតតាមបណ្តោយស្ទឹងមោងឫស្សី ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ។

អាងទឹកដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយ ៣៨គីឡូម៉ែត្រ ខាងលិចទីប្រជុំជនមោងឫស្សី មានសមត្ថភាពស្តុកទឹក ១៦៣.៦ លានម៉ែត្រគូប។ អាងទឹកនេះមានសារប្រយោជន៍សំខាន់ៗសម្រាប់ស្រោចស្រពស្រូវវស្សា ៣៣,០០០ ហិកតា និងស្រូវប្រាំង ៤,៥០០ ហិកតា លើឃុំចំនួន១១ (ក្នុងស្រុកមោងឫស្សី រុក្ខគិរី និងស្រុកបាកាន) ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃ និងជួយកាត់បន្ថយជំនន់ទឹកភ្លៀងនៅផ្នែកខាងក្រោមនារដូវវស្សា។

លោកអគ្គនាយករង និងក្រុមការងារ ក៏បានបន្តចុះពិនិត្យមើលអាងទឹកបាសាក់ ប្រព័ន្ធធារាសាស្ត្រព្រែកជីក ប្រព័ន្ធធារាសាស្ត្រប្រឡាយប៉ូ និងប្រព័ន្ធធារាសាស្ត្ររាមគន់ ដើម្បីវាយតម្លៃពីប្រសិទ្ធភាពនៃការចែកចាយទឹកផងដែរ។
លោក បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងចាត់វិធានការចំពោះការរំលោភបំពានយកដីអាងទឹកពីសំណាក់ជនខិលខូច ព្រមទាំងត្រូវពង្រឹងការគ្រប់គ្រង និងអាស្រ័យផលពីអាងទឹកឱ្យមានប្រសិទ្ធភាពខ្ពស់ និងចីរភាពយូរអង្វែង៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា