ប្រធានាធិបតីមីយ៉ាន់ម៉ា មីន អោងឡាំង គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីមីយ៉ាន់ម៉ា មីន អោងឡាំង គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

ប្រធានាធិបតីមីយ៉ាន់ម៉ា មីន អោងឡាំង គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។ នេះបើយោងតាមការប្រកាសរបស់ព្រឹទ្ធសភាកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី១៨ ខែសីហា ថាដំណើរទស្សនកិច្ចរបស់លោក មីន អោងឡាំង នឹងធ្វើឡើងនៅដើមខែកញ្ញា ដោយគ្រោងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗមួយចំនួនរបស់កម្ពុជា ដើម្បីរឹតចំណងទំនាក់ទំនងរវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាសាស្រ្តទំនាក់ទំនងអន្តរជាតិកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោក មីន អោយឡាំង គឺជាកិច្ចខិតខំប្រឹងប្រែងនៃការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ា។ សម្រាប់លោកបណ្ឌិត ទស្សនកិច្ចជាន់ខ្ពស់នេះ គឺជាសុឆន្ទៈរបស់មីយ៉ាន់ម៉ា ដែលចង់បង្កើនទំនាក់ទំនងល្អជាមួយកម្ពុជា ក៏ដូចជាអាស៊ានផងដែរ។

សូមបញ្ជាក់ថា មុនពេលបំពេញទស្សនកិច្ចនៅកម្ពុជា នាដើមខែក្រោយ អតីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងគេបង្អស់នៅប្រទេសឡាវ កាលពីដើមខែកក្កដា និងបំពេញទស្សនកិច្ចនៅប្រទេសថៃ កាលពីដើមខែសីហា។ ក្រៅពីនោះ លោកកំពុងរឹតចំណងការទូតជាមួយបណ្ដាប្រទេសធំៗ ដូចជា ចិន ឥណ្ឌា និងរុស្ស៊ី តាមរយៈទស្សនកិច្ចក្នុងនាមជាប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ា៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា