អាមេរិក ពិចារណាផលិតរ៉ាដាសំណាញ់មេឃជំនាន់ថ្មី យកគំរូតាមបច្ចេកវិទ្យា រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ពិចារណាផលិតរ៉ាដាសំណាញ់មេឃជំនាន់ថ្មី យកគំរូតាមបច្ចេកវិទ្យា រុស្ស៊ី

អាមេរិក ពិចារណាផលិតរ៉ាដាសំណាញ់មេឃជំនាន់ថ្មី យកគំរូតាមបច្ចេកវិទ្យា រុស្ស៊ី

វ៉ាស៊ីនតោន ៖ អាមេរិកកំពុងពិចារណាយកគំរូបច្ចេកវិទ្យារបស់រុស្ស៊ីមកផលិតជាអាវុធរបស់ខ្លួន ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងសំងំអភិវឌ្ឍរ៉ាដាចល័តជំនាន់ថ្មីសម្រាប់បំពាក់លើសំណាញ់មេឃ បន្ទាប់ពីរងការខូចខាតយ៉ាងច្រើនដោយសារធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ។

បើតាម Military Watch, រ៉ាដាជំនាន់ថ្មីដែលអាមេរិកចង់យកគំរូបច្ចេកវិទ្យារុស្ស៊ីមកដាក់បញ្ជូលនោះគឺជាប្រព័ន្ធខែលការពារដែនអាកាស THAAD ។ ប្រព័ន្ធ THAAD អាចនឹងរួមបញ្ចូលមុខងារវេទិកាសែនស័រចល័ត ស្រដៀងនឹងសំណាញ់មេឃ S-300 និង S-400 របស់រុស្ស៊ី ។

តាមរយៈវិធីសាស្រ្តថ្មីនេះ ត្រូវបានគេមើលឃើញថា អាចជាជំហានផ្លាស់ប្តូរដ៏ធំមួយ ចាកចេញពីគំនិតអភិវឌ្ឍរ៉ាដាបែបបុរាណ៍របស់លោកខាងលិច ទៅរកប្រព័ន្ធដែលរ៉ាដា និងទីតាំងបាញ់អាចស្ថិតនៅដាច់ដោយឡែកពីគ្នា ។

ហើយរ៉ាដានឹងដើរតួជាចំណុចសែនស័រនៅក្នុងបណ្តាញធំមួយ ដើម្បីតាមចាប់គោលដៅ និងបញ្ជូនទិន្នន័យទៅកាន់ទីតាំងបាញ់មីស៊ីលដែលស្ថិតនៅឆ្ងាយ ខណៈរ៉ាដាអាចរក្សាភាពចល័ត និងមិនចាំបាច់ស្ថិតនៅក្បែរឧបករណ៍បាញ់មីស៊ីលទៀតឡើយ ។

ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលអាមេរិកសំងំអភិវឌ្ឍរ៉ាដាចល័តជំនាន់ថ្មីនេះ គឺដោយសារតែកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបំផ្លិចបំផ្លាញប្រព័ន្ធទាំងនោះ ក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម ដែលបើកឆាកប្រយុទ្ធដោយអ៊ីស្រាអែល និងអាមេរិកជាមួយអ៊ីរ៉ង់ កាលពីខែចុងកុម្ភៈ ។

កងទ័ពអាមេរិកអះអាងថា រ៉ាដាដែលត្រូវអ៊ីរ៉ង់បំផ្លាញនោះ រួមមានរ៉ាដា AN/TPS-59 មួយគ្រឿង ដែលមានតម្លៃប្រហែល ៧០ លានដុល្លារ, រ៉ាដា AN/FPS-132 មួយគ្រឿង មានតម្លៃ ១,១០០ លានដុល្លារ និងរ៉ាដាចល័ត AN/TPY-2 X-band ចំនួន ២ គ្រឿង មានតម្លៃជាង ១ ពាន់លានដុល្លារក្នុងមួយគ្រឿង ។

កងទ័ពអាមេរិកបានចាត់ទុកគ្រឿងសឹកទាំងនេះប្រៀបដូចភ្នែក និងត្រចៀករបស់សំណាញ់មេឃ THAAD និង Patriot ។ យោងតាមអង្គការឃ្លាំមើលយោធា, ការបាត់បង់រ៉ាដាទាំងនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពយល់ដឹងពីស្ថានភាពដែនអាកាសរបស់កងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ។

បើតាម The Wall Street Journal, ចាប់តាំងពីសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ផ្ទុះឡើង ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារជាង ២.០០០ លើក ដោយប្រើប្រាស់យន្តហោះចម្បាំង មីស៊ីល និងដ្រូន ។

ការវាយប្រហារទាំងនោះ បានបង្កការខាតបង់អស់ ១៣ ប៊ីលានដុល្លារ ដល់មូលដ្ឋាន និងបរិក្ខារយោធារបស់អាមេរិកនៅមជ្ឈិមបូព៌ា ក្នុងនោះអ៊ីរ៉ង់បានវាយលុកយ៉ាងហោចណាស់ ២០ ទីតាំង នៅក្នុង ៨ ប្រទេស ដែលមានវត្តមានយោធាអាមេរិក ៕

ប្រភព ៖ Vietnam.VN, Military Watch និង The Wall Street Journal ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា