ស្រមោលសង្គ្រាមលើកទី ៣ លេចឡើង ខណៈ រុស្ស៊ី បញ្ជូននាវាចម្បាំងផ្ទុកមីស៊ីលពាំក្បាលនុយក្លេអ៊ែរទៅកាន់ដែនទឹក អឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រមោលសង្គ្រាមលើកទី ៣ លេចឡើង ខណៈ រុស្ស៊ី បញ្ជូននាវាចម្បាំងផ្ទុកមីស៊ីលពាំក្បាលនុយក្លេអ៊ែរទៅកាន់ដែនទឹក អឺរ៉ុប

ស្រមោលសង្គ្រាមលើកទី ៣ លេចឡើង ខណៈ រុស្ស៊ី បញ្ជូននាវាចម្បាំងផ្ទុកមីស៊ីលពាំក្បាលនុយក្លេអ៊ែរទៅកាន់ដែនទឹក អឺរ៉ុប

មូស្គូ ៖ ស្រមោលសង្គ្រាមលើកទី៣ ហាក់កំពុងលេចឡើង ចំពេលដែលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឱ្យដាក់ពង្រាយនាវាចម្បាំង Admiral Kasatonov បំពាក់មីស៊ីលលឿនជាងសំឡេង និងអាចពាំក្បាលនុយក្លេអ៊ែរប្រភេទ Zircon ទៅកាន់ដែនទឹកអឺរ៉ុប ។

នាវាចម្បាំងដ៏មានឥទ្ធិពល និងគ្រោះថ្នាក់បំផុតមួយក្នុងជួរកងទ័ពជើងទឹករុស្ស៊ីមួយគ្រឿងនេះ បានធ្វើដំណើរដោយបិទឧបករណ៍បញ្ជូនទីតាំង ដើម្បីគេចចេញពីប្រព័ន្ធរ៉ាដា នៅពេលចូលទៅក្នុងដែនសមុទ្របាល់ទិក ដែលមានចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីកោះ Fehmarn របស់អាល្លឺម៉ង់ ។

បើតាមកាសែត Express, ការបញ្ជូននាវាចម្បាំង Admiral Kasatonov ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងប្រទេសលោកខាងលិច រួមមានអង់គ្លេស និងបារាំង ដែលបានឃាត់ទុកកប៉ាល់ដឹកទំនិញរបស់រុស្ស៊ី ។

កប៉ាល់ទាំងនោះ ត្រូវបានចោទប្រកាន់ថា ជាកប៉ាល់ដឹកប្រេងស្រមោលរបស់រុស្ស៊ី ដែលប្រើប្រាស់ដើម្បីគេចចេញពីទណ្ឌកម្មអន្តរជាតិ ។

ការបង្ក្រាបនេះ បានធ្វើឱ្យរុស្ស៊ីក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង រហូតដល់លោកប្រធានាធិបតី Putin បានហៅសកម្មភាពរបស់ប្រទេសលោកខាងលិចថា ជា អំពើចោរសមុទ្រ និងការប្លន់ស្រស់ៗ ហើយថែមទាំងគំរាមវាយប្រហារកប៉ាល់ពួកគេវិញ ដើម្បីជាការសងសឹក ។

ជាមួយគ្នានេះ ការបញ្ចេញសាច់ដុំផ្លូវទឹកដ៏គួរឲ្យភ័យខ្លាចនេះ ក៏បានកើតឡើង ចំពេលមានការព្រមានពីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកថា រុស្ស៊ីទំនងជាកំពុងរៀបចំផែនការវាយប្រហារដោយផ្ទាល់លើប្រទេសជាសមាជិកអង្គការ NATO ដូចជាប៉ូឡូញ ឬបណ្តាប្រទេសនៅតំបន់បាល់ទិក ក្នុងពេលប៉ុន្មានសប្តាហ៍ទៀតនេះ ដើម្បីស្ទាបស្ទង់ការតាំងចិត្តរបស់ប្រទេសលោកខាងលិច ៕

ប្រភព ៖ Express ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា