ក្រុមហ៊ុនទឹកពិសាហាយ-ធិច មានមោទនភាពដែលបានរួមចំណែកក្នុងសកម្មភាពសង្គម ការងារមនុស្សធម៌ និងការលើកស្ទួយវិស័យកីឡាជាតិនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនទឹកពិសាហាយ-ធិច មានមោទនភាពដែលបានរួមចំណែកក្នុងសកម្មភាពសង្គម ការងារមនុស្សធម៌ និងការលើកស្ទួយវិស័យកីឡាជាតិនៅកម្ពុជា

ក្រុមហ៊ុនទឹកពិសាហាយ-ធិច មានមោទនភាពដែលបានរួមចំណែកក្នុងសកម្មភាពសង្គម ការងារមនុស្សធម៌ និងការលើកស្ទួយវិស័យកីឡាជាតិនៅកម្ពុជា

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ លោក ព្រាប សកល ប្រធាននាយកដ្ឋានផ្នែកលក់ និងទីផ្សា តំណាងក្រុមហ៊ុន អេស អិល ហាយ-ធិច និង ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីពិធីសន្និសីទសារព័ត៍មាន ស្តីពីការចុះអនុស្សរណៈយោគយល់ (MOU) រវាងសហព័ន្ធ និងក្រុមហ៊ុនទឹកពិសាហាយ-ធិច ដើម្បត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ (The 6th Asian Vovinam Champion ships in 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមាននៃពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនអេស អិល ហាយ-ធិច លោក ព្រាប សកល បានលើកឡើងថា ក្នុងនាមជាអាជីវកម្មក្នុងស្រុក ពួកយើងតែងតែផ្ដល់ការយកចិត្តទុកចិត្ត ឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី សម្ភារៈ និងថវិកា ដល់ព្រឹត្តិការណ៍កីឡានានា និងសហព័ន្ធកីឡាជាច្រើនទាំងនៅរាជធានី-ខេត្ត។ ជាក់ស្តែង សម្រាប់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នេះគឺជាលើកទី៣ហើយ ដែលក្រុមហ៊ុនហាយ-ធិច បានចូលរួមឧបត្ថម្ភគាំទ្រ។

លើសពីនេះ តាមរយៈកិច្ចសហការនៅថ្ងៃនេះ ក្រុមហ៊ុនទឹកពិសាហាយ-ធិច មិនត្រឹមតែប្តេជ្ញាចិត្តផ្តល់ជូននូវទឹកពិសា ដែលមានគុណភាព ស្តង់ដាប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានមោទនភាពយ៉ាងក្រៃលែងដែលបានរួមចំណែក ក្នុងសកម្មភាពសង្គម ការងារមនុស្សធម៌ និងការលើកស្ទួយវិស័យកីឡាជាតិយើងផងដែរ ទន្ទឹមក្រុមហ៊ុនអេស អិល ហាយ-ធិច គឺជាក្រុមហ៊ុនផលិតទឹកពិសាដែលមានគុណភាពខ្ពស់ នឹងមានវត្តមានឈរជើងនៅលើទីផ្សារកម្ពុជា អស់រយៈពេល ២៦ឆ្នាំ ដែលបន្តគាំទ្រ និងប្រើប្រាស់ពីអតិថិជនក្នុងស្រុក និងអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនអេស អិល ហាយ-ធិច និងសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានចាប់ដៃគ្នាដើម្បីជួយអភិឌ្ឍនវិស័យវ៉ូវីណាម ជាពិសេសក្រុមហ៊ុនបានឧបត្ថម្ភទឹកពិសាហាយ-ធិច និងថវិកាសម្រាប់ការចំណាយទាំងស្រុង ក្នុងការរៀបចំប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦នេះ ខណៈសហព័ន្ធទទួលបានក្រុមហ៊ុនឯកជនជាដៃគូ គឺពិតជាមានសារៈសំខាន់ណាស់ចំពោះសហព័ន្ធកីឡាជាតិនៅក្នុងប្រទេសកម្ពុជា ដូច្នេះកីឡាករ-កីឡាការិនីជម្រើសជាតិ ត្រូវខិតខំប្រឹងប្រែងធ្វើការហ្វឹកហាត់ ការបំប៉នសុខភាព និងការអភិវឌ្ឍសមត្ថភាពឲ្យកាន់តែល្អប្រសើរ។

បន្ថែមពីលើនេះ បើតាមប្រធានសហព័ន្ធកីឡាវ៉ូវីណាកម្ពុជា បានបន្តថា កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះទៅលើព្រឹត្តិការណ៍ធំៗជាច្រើន ដូចជាការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ ជាពិសេសការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក ហើយកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា ក៏ធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធជូនជាតិជាច្រើនគ្រឿង មិនថា ក្នុងនាមម្ចាស់ផ្ទះ និងក្រៅប្រទេស ក៏ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ២៣គ្រឿង ក្នុងនោះមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរឹទ្ធ ៥គ្រឿង នៅក្នុព្រឹត្តិការណ៍ The 8th WVVF World Vovinam Championships នៅប្រទេសឥណ្ឌូណេស៊ី។

សូមជម្រាបថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ (The 6th Asian Vovinam Championships in 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងវិមានពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ខណៈសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលរ៉ាប់រងលើការចំណាយទាំងស្រុង ក្នុងការរៀបចំប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦នេះ នាពេលខាងមុខ៕ អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ប៊ុន ពន្លឹក

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា