តៃវ៉ាន់ ត្រៀមទទួលយន្តហោះចម្បាំងកញ្ចប់ដំបូងពី អាមេរិក ទុកទប់ទល់ ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តៃវ៉ាន់ ត្រៀមទទួលយន្តហោះចម្បាំងកញ្ចប់ដំបូងពី អាមេរិក ទុកទប់ទល់ ចិន

តៃវ៉ាន់ ត្រៀមទទួលយន្តហោះចម្បាំងកញ្ចប់ដំបូងពី អាមេរិក ទុកទប់ទល់ ចិន

តៃប៉ិ ៖ ប្រភពយោធាទម្លាយឱ្យដឹងថា យន្តហោះចម្បាំង F-16V Block 70 កញ្ចប់ដំបូង នឹងហោះហើរចេញពីទឹកដីអាមេរិក ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស Zhihang ក្នុងទីក្រុង Chihang ខេត្ត Taitung របស់កោះតៃវ៉ាន់ នាពេលឆាប់ៗខាងមុខ ដើម្បីទុកទល់ទល់សម្ពាធយោធារបស់មហាយក្សចិន ។

យោងតាម CNA, កងទ័ពអាកាសតៃវ៉ាន់បានបែងចែកថវិកាប្រមាណ ៧.៧ ពាន់លានដុល្លារ ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៦ ដើម្បីទិញយន្តហោះចម្បាំង F-16V ថ្មីចំនួន ៦៦ គ្រឿង ជាផ្នែកនៃគម្រោង Feng Hsiang ។

យន្តហោះចម្បាំងថ្មីទាំងនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីសំណាក់មហាយក្សចិន ។

ផ្អែកតាម Taiwan News, ពួកវាត្រូវបានបង្កើនកម្លាំងរុញខ្លាំងជាងមុន ខណៈតួខ្លួនយន្តហោះត្រូវបានអភិវឌ្ឍឱ្យកាន់តែប្រសើរ ហើយមានសមត្ថភាពវាយប្រហារគោលដៅហួសពីកម្រិតភ្នែកមើលឃើញ និងបំពាក់ដោយប្រព័ន្ធរ៉ាដាស្កេនអេឡិចត្រូនិចដ៏ទំនើបសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមអេឡិចត្រូនិច ។

ចំណុចពិសេស យន្តហោះចម្បាំង F-16V របស់តៃវ៉ាន់ ក៏អាចបំពាក់ប្រព័ន្ធអាវុធ និងមីស៊ីលទំនើបៗ ដើម្បីអាចប្រឈមមុខ ឬទប់ទល់ជាមួយយន្តហោះចម្បាំងជំនាន់ទី៥ របស់ចិន ដូចជាយន្តហោះចម្បាំងបំបាំងកាយ J-20 ជាដើម ។

ក្រៅពីការទិញយន្តហោះចម្បាំងថ្មី, តៃវ៉ាន់ក៏បានបញ្ចប់ការកែច្នៃ និងធ្វើទំនើបកម្មយន្តហោះចម្បាំងស៊េរីចាស់ៗប្រភេទ F-16A/B ចំនួន ១៤១ គ្រឿង ទៅជាស្ដង់ដារយន្តហោះ F-16V រួចរាល់ជាស្ថាពរកាលពីចុងឆ្នាំ ២០២៣ ផងដែរ ។

មុនពេលយន្តហោះបញ្ជាទិញថ្មីមកដល់ តៃវ៉ាន់បានបើកមជ្ឈមណ្ឌលថែទាំយន្តហោះ F-16 នៅទីក្រុង Taichung ក្នុងឆ្នាំ ២០២០ ដើម្បីទទួលបន្ទុកជួសជុលហ្វូងយន្តហោះរបស់ខ្លួន ។

មជ្ឈមណ្ឌលនេះ បានចំណាយលុយជាង ៣ ពាន់លានដុល្លារ ក្រោយទទួលបានសិទ្ធិអនុញ្ញាតពីក្រុមហ៊ុន Lockheed Martin របស់អាមេរិក ក្នុងការផ្តល់សេវាកម្មថែទាំយន្តហោះចម្បាំងទាំងនោះ ៕



ប្រភព ៖ CNA និង Taiwan news ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា