កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង តែមិនតបនឹងលោកត្រាំ ដែលថា មានទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង តែមិនតបនឹងលោកត្រាំ ដែលថា មានទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន

កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង តែមិនតបនឹងលោកត្រាំ ដែលថា មានទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះបានប្រកាសថ្កោលទោសចំពោះការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងនៅក្នុងសប្តាហ៍នេះ ប៉ុន្តែ មិនបានបញ្ចេញប្រតិកម្មតបតប បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ពីការមានទំនាក់ទំនងល្អ ជាមួយលោក គីម ជុងអ៊ុន នោះឡើយ ។

បើតាមអត្ថបទវិភាគមួយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA, ការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង កំពុងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ហើយកូរ៉េខាងជើងនឹងបន្តអនុវត្តសិទ្ធិការពារប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ជាការគំរាមកំហែងផ្នែកយោធា ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ។

យ៉ាងណា អត្ថបទមួយនេះមិនបានរ៉ាយរ៉ាប់នៃការលើកឡើងរបស់លោក ដូណាល់ ត្រាំ អំពីការបញ្ជាក់ពីទំនាក់ទំនងល្អជាមួយ លោក គីម ជុងអ៊ុន នោះឡើយ ។

បើតាម Wall Street Journal, លោក ត្រាំ បានជំរុញឱ្យជំនួយការរបស់លោក រៀបចំកិច្ចប្រជុំផ្ទាល់ ជាមួយលោក គីម ជុងអ៊ុន នៅប្រធានាធិបតីអាមេរិករូបនេះ ធ្វើដំណើរទៅកាន់តំបន់អាស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ APEC នៅទីក្រុង Shenzhen ប្រទេសចិន នាខែវិច្ឆិកាខាងមុខ ។

លោក ត្រាំ និយាយថា លោក គីម បានឆ្លើយតបទៅនឹងការទាក់ទងរបស់លោក ប៉ុន្តែ មិនបានបញ្ជាក់លម្អិតអំពីលក្ខណៈនៃការទាក់ទងគ្នានោះទេ ។

ជាមួយគ្នានេះ អត្ថបទវិភាគរបស់ KCNA ក៏មិនបានលើកឡើងអំពីប្រតិកម្មរបស់កូរ៉េខាងជើង ទាក់ទិនទៅនឹងការបញ្ជារបស់លោក ត្រាំ ឲ្យមានការកាត់បន្ថយទំហំសមយុទ្ធ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងផងដែរ ។

បើតាម the jerusalem post, ទីក្រុងព្យុងយ៉ាងតែងតែថ្កោលទោសសមយុទ្ធយោធារួមគ្នា រវាងអាមេរិក និងកូរ៉េខាងត្បូងថា ជាការហ្វឹកហាត់សម្រាប់ការឈ្លានពាន ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលអះអាងថា សមយុទ្ធទាំងនោះមានលក្ខណៈការពារខ្លួន និងចាំបាច់ដើម្បីរក្សាភាពត្រៀមខ្លួនឲ្យរួចរាល់ ក្នុងការប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើងតែប៉ុណ្ណោះ ៕

ប្រភព ៖ the jerusalem post ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា