លោក ត្រាំ ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពល ៥៧គ្រាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពល ៥៧គ្រាប់

លោក ត្រាំ ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពល ៥៧គ្រាប់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងកាលពីថ្ងៃពុធថា កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពល ចំនួន៥៧គ្រាប់។

លោក Trump និយាយបានប្រាប់អ្នកសារព័ត៌មាន នៅសេតវិមាន សំដៅលើលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ថា «គាត់មានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលខ្លាំងចំនួន ៥៧ គ្រាប់។ មិនគួរអនុញ្ញាតឱ្យរឿងនេះកើតឡើងទាល់តែសោះ… ប្រសិនបើខ្ញុំជាប្រធានាធិបតី ខ្ញុំនឹងមិនអនុញ្ញាតឱ្យវាកើតឡើងនោះទេ»។

លោកបន្ថែមទៀតថា «ប៉ុន្តែគាត់មានអាវុធទាំងនោះហើយ… ខ្ញុំចុះសម្រុងជាមួយគាត់បានយ៉ាងល្អ… ខ្ញុំមិនអាចអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានទេ…ហើយខ្ញុំស្គាល់លោក Kim Jong Un ច្បាស់ណាស់ ហើយគាត់នឹងមិនអីទេ»។

មេដឹកនាំរូបនេះថែមទាំងអះអាងថា លោកគ្រោងនឹងជួប លោក គីម ជុងអ៊ុន ក្នុងឆ្នាំនេះទៀតផង នៅពេលដែលបានឆ្លើយតបនឹងសំណួរពីអ្នកកាសែត។

បើតាម CNA, ការងាកមកចាប់អារម្មណ៍ភ្លាមៗ របស់លោក Trump ទៅលើលោក Kim ជាមួយនឹងការកាត់បន្ថយសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង បានធ្វើឱ្យសម្ព័ន្ធមិត្តនៅអាស៊ីមានការព្រួយបារម្ភ ខណៈពេលដែលវាបានបង្កឱ្យមានការសង្ស័យថា លោកកំពុងស្វែងរកជោគជ័យផ្នែកគោលនយោបាយការបរទេស នៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់របស់លោកកំពុងជាប់គាំង៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា