អភិបាលខេត្តស្វាយរៀង ជំរុញការងាពង្រឹងប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ តាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិបាលខេត្តស្វាយរៀង ជំរុញការងាពង្រឹងប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ តាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ

អភិបាលខេត្តស្វាយរៀង ជំរុញការងាពង្រឹងប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ តាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ

អភិបាលខេត្តស្វាយរៀង បានក្រើនរំលឹកដល់អាជ្ញាធរ មន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញឱ្យ ផ្តល់ការគាំទ្របន្ថែមលើ​ផ្នែកបច្ចេកទេស ដល់បណ្តារោងចក្រ សហគ្រាសទាំងអស់ក្នុងករណីចាំបាច់ ដើម្បីពង្រឹងកិច្ចការងារបង្ការ និងពន្លត់អគ្គិភ័យឱ្យ​កាន់តែមានប្រសិទ្ធភាព និងធានាសុវត្ថិភាពខ្ពស់។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានជំរុញបែបនេះក្នុងឱកាសឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ​ស្តីពី «ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ» ជូនដល់តំណាងតំបន់សេដ្ឋកិច្ចពិសេស និងបណ្តារោងចក្រសហគ្រាសនានាក្នុងខេត្ត កាលពីព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ នេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យនៅកន្លែងធ្វើការ និងតាមបណ្តារោងចក្រ បន្ថែមពីលើការ​ប្រុងប្រយ័ត្ន ម្ចាស់សហគ្រាសត្រូវវាយតម្លៃហានិភ័យ និងរៀបចំប្រព័ន្ធបង្ការ ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវតាម​បទដ្ឋានបច្ចេក​ទេស។

ឯកឧត្តម បានស្នើឱ្យម្ចាស់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ចាត់តាំងឱ្យមានការត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងឧបករណ៍​សុវត្ថិភាពជាប្រចាំ ដូចជា បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកស្វ័យប្រវត្តិ កណ្ដឹងប្រកាសអាសន្ន និងប្រព័ន្ធអគ្គិសនីជាដើម។ ចំពោះកន្លែងដែលមានប្រព័ន្ធសុវត្ថិភាពរួច ត្រូវបន្តធ្វើបច្ចុប្បន្នភាពឱ្យកាន់តែល្អប្រសើរ ហើយកន្លែងដែលមិនទាន់មាន ត្រូវតែចាត់​ចែងរៀបចំជាចាំបាច់ ដើម្បីធានាសុវត្ថិភាពរួម៕

ដោយ៖ នុត នាង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា