រដ្ឋសភាអនុម័តជាផ្លូវការលើ «វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋបាលមូលដ្ឋាន និងគោរពឆន្ទៈពលរដ្ឋជាម្ចាស់ឆ្នោត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋសភាអនុម័តជាផ្លូវការលើ «វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋបាលមូលដ្ឋាន និងគោរពឆន្ទៈពលរដ្ឋជាម្ចាស់ឆ្នោត

រដ្ឋសភាអនុម័តជាផ្លូវការលើ «វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋបាលមូលដ្ឋាន និងគោរពឆន្ទៈពលរដ្ឋជាម្ចាស់ឆ្នោត

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តជាផ្លូវការដោយ​ឯកឆន្ទ ១១០ លើ ១១០ សំឡេង លើវិសោធនកម្មមាត្រា ៣៣, ៣៤, ៣៥ និង ៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ការអនុម័តនេះ ​សម័យ​ប្រជុំ​រដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

ការធ្វើវិសោធនកម្មនេះ ផ្តល់នូវរូបមន្ត និងយន្តការថ្មីច្បាស់លាស់ក្នុងការបែងចែកមុខតំណែង មេឃុំ/ចៅសង្កាត់ និងជំទប់/ចៅសង្កាត់រង ដោយផ្អែកលើលទ្ធផលឆ្នោតជាក់ស្តែងពីប្រជាពលរដ្ឋ ធានានូវភាពឯកភាព និងប្រសិទ្ធភាពដឹកនាំរដ្ឋបាលមូលដ្ឋាន ព្រមទាំងជំរុញការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅរដ្ឋសភាជាតិ ពិនិត្យ សិក្សាលើ សេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ រាជរដ្ឋាភិបាល បានបញ្ជាក់ថា ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដែលប្រកាសឱ្យប្រើកាលពីឆ្នាំ២០០១ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចថ្នាក់មូលដ្ឋាន និងការអនុវគោលនយោបាយ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ។ ប៉ុន្ដែការអនុវត្តជាក់ស្ដែង ក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀតដែរ ដែលតម្រូវឱ្យមានការ កែ លម្អបទប្បញ្ញត្តិពាក់ព័ន្ធនឹងការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ដើម្បីបង្កើនប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។

សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ពង្រឹងស្ថិរភាព និងនិរន្ដរភាព នៃការអនុវត្តគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នៅមូលដ្ឋាន បង្កើនគុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពរដ្ឋបាលឃុំ-សង្កាត់ ក្នុងការឆ្លើយតប នឹងតម្រូវការ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា