ប្រជាពលរដ្ឋអាចប្តឹងមកនិយ័តករទូរគមនាគមន៍កម្ពុជា៖សេចក្តីជូនដំណឹងស្តីពីការដោះស្រាយបញ្ហាក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិតនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជាពលរដ្ឋអាចប្តឹងមកនិយ័តករទូរគមនាគមន៍កម្ពុជា៖សេចក្តីជូនដំណឹងស្តីពីការដោះស្រាយបញ្ហាក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិតនៅកម្ពុជា

ប្រជាពលរដ្ឋអាចប្តឹងមកនិយ័តករទូរគមនាគមន៍កម្ពុជា៖សេចក្តីជូនដំណឹងស្តីពីការដោះស្រាយបញ្ហាក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិតនៅកម្ពុជា

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជនជ្រាបថា កន្លងមក  ន.ទ.ក. តែងតែជំរុញឱ្យប្រតិបត្តិករទូរគមនាគមន៍ពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវា ព្រមទាំងពង្រឹងយន្តការទទួល​និងដោះស្រាយ​បញ្ហា និងពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់ឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងស្របតាម​ច្បាប់​​និងបទប្បញ្ញត្តិជាធរមាន។ បើទោះបី ន.ទ.ក. បានអន្តរាគមន៍ យ៉ាងដូច្នេះក៏ដោយ ក៏យើងនៅបន្តទទួលបានពាក្យបណ្តឹង​​​​ពីអ្នកប្រើប្រាស់ពាក់ព័ន្ធនឹង​បញ្ហាគុណភាពសេវា ការរអាក់រអួល ការកាត់ផ្តាច់សេវា និងការយឺតយ៉ាវ​​ក្នុងការដោះស្រាយ​​បញ្ហារបស់ប្រតិបត្តិករទូរគមនាគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់ដដែល។
 
ក្នុងន័យនេះ ន.ទ.ក. សូមបញ្ជាក់ជូនសាធារណជនថា ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងគុណភាពសេវា ការរអាក់រអួល ឬការកាត់ផ្តាច់សេវា បញ្ហាឧបករណ៍ ឬបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាជំហានដំបូង សូមអ្នកប្រើប្រាស់ត្រូវទាក់ទងទៅប្រតិបត្តិករទូរគមនាគមន៍ ដែលខ្លួនកំពុង​ប្រើប្រាស់សេវា ដើម្បីរាយការណ៍អំពីបញ្ហា និងស្នើសុំឱ្យប្រតិបត្តិករទូរគមនាគមន៍ពិនិត្យនិងដោះស្រាយឱ្យបានទាន់ពេលវេលា ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាសេវានិងបទប្បញ្ញត្តិជាធរមាន។ ក៏ប៉ុន្តែ ប្រសិនបើប្រតិបត្តិករទូរគមនាគមន៍មិនបានដោះស្រាយ​​បញ្ហា ឬអ្នកប្រើប្រាស់មិនពេញចិត្តនឹងលទ្ធផល​នៃការដោះស្រាយ អ្នកប្រើប្រាស់អាចរាយការណ៍​ឬដាក់ពាក្យបណ្តឹងជាផ្លូវការមក ន.ទ.ក. ដើម្បីពិនិត្យនិងចាត់វិធានការ​ស្របតាមសមត្ថកិច្ចនិងនីតិវិធីជាធរមាន។
 
អ្នកប្រើប្រាស់អាចទាក់ទងមក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារ​​មកកាន់អ៊ីម៉ែល [email protected] ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ន.ទ.ក. “និយ័តករទូរគមនា​គមន៍កម្ពុជាTelecommunication Regulator of Cambodia”។ ន.ទ.ក. នឹងតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ចំពោះ​ប្រតិបត្តិករទូរគមនាគមន៍ណា ដែលមានចេតនាគេចវេះ ឬ​​មិនសហការ​ក្នុងការដោះស្រាយ​បញ្ហារបស់អ្នកប្រើប្រាស់ ដោយគ្មានការរើសអើង និងពុំមានការលើកលែងឡើយ៕


 
ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា