សមាគមផលិតម្សៅដំឡូងមីវៀតណាម ប្តេជ្ញាទិញដំឡូងមីស្រស់ពីកម្ពុជាក្នុងតម្លៃសមស្រប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាគមផលិតម្សៅដំឡូងមីវៀតណាម ប្តេជ្ញាទិញដំឡូងមីស្រស់ពីកម្ពុជាក្នុងតម្លៃសមស្រប

សមាគមផលិតម្សៅដំឡូងមីវៀតណាម ប្តេជ្ញាទិញដំឡូងមីស្រស់ពីកម្ពុជាក្នុងតម្លៃសមស្រប

(ភ្នំពេញ)៖សមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញនៃប្រទេសវៀតណាម បានប្តេជ្ញាចិត្តក្នុងការធានាតម្លៃ និងទិញដំឡូងមីស្រស់​ពីកម្ពុជា​ក្នុងតម្លៃសមស្រប និងមានតុល្យភាព ដើម្បីធានាផលប្រយោជន៍ដល់កសិករ និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​ឆ្លងដែនឱ្យកាន់តែរឹងមាំ។

ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសម្របសម្រួលដោយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងគោល​បំណងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ដំឡូងមីឆ្លងដែន។

នៅក្នុងជំនួបនេះសហព័ន្ធដំឡូងមីកម្ពុជា បានស្នើឱ្យភាគីវៀតណាមប្តូរទីតាំងប្រគល់-ទទួលទំនិញ មកធ្វើនៅត្រង់​មាត់ច្រក​ព្រំដែនខាងកម្ពុជាវិញ និងបានស្នើឱ្យលុបចោលវិធីសាស្ត្រកាត់ភាគរយដី ដោយជំនួសមកវិញនូវ​ការកំណត់​តម្លៃតាមស្តង់ដារ​គុណភាពដំឡូងមីជាក់ស្តែង។

ជាលទ្ធផល ភាគីសមាគមដំឡូងមីខេត្តតៃនិញ បានយល់ព្រម និងប្តេជ្ញាដាក់ទិសដៅស្នើសុំទៅអង្គភាពពាក់ព័ន្ធ ដើម្បីជួយសម្រួល​មធ្យោបាយដឹកជញ្ជូនតាមការស្នើសុំរបស់កម្ពុជា។

គួររំលឹកថា កិច្ចសហប្រតិបត្តិការនេះ គឺជាការបន្តវេនពីអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២៥ កន្លងទៅរវាងសហព័ន្ធដំឡូងមីកម្ពុជា និងតំណាងរោងចក្រកែច្នៃចំនួន ៣០ ក្នុងខេត្តតៃនិញ សំដៅធានាស្ថិរភាពតម្លៃ កាត់បន្ថយចំណាយដឹកជញ្ជូន និងបើកឱកាសទីផ្សារប្រកបដោយចីរភាពជូនដល់កសិករខ្មែរ។


ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា