ឥណ្ឌា-ជប៉ុន ឯកភាពគ្នាពង្រឹងផ្នែកការពារជាតិ រួមទាំងការសង់នាវាចម្បាំងរួមគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា-ជប៉ុន ឯកភាពគ្នាពង្រឹងផ្នែកការពារជាតិ រួមទាំងការសង់នាវាចម្បាំងរួមគ្នា

ឥណ្ឌា-ជប៉ុន ឯកភាពគ្នាពង្រឹងផ្នែកការពារជាតិ រួមទាំងការសង់នាវាចម្បាំងរួមគ្នា

ញូវ ដែលី ៖ ឥណ្ឌា និងជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានឯកភាពគ្នាពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ រួមទាំង រួមទាំងការសង់នាវាចម្បាំងរួមគ្នា ពោលគឺបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំងពីរបានជួបគ្នា នៅទីក្រុងញូវដែល្លី។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយ, រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi និងសមភាគីឥណ្ឌា គឺលោក Rajnath Singh បានជួបពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ។

សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា «រដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ… ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយដែលសេរី និងបើកចំហ»។

ប្រភពបន្តថា «កិច្ចសហប្រតិបត្តិការបែបនេះមានសារៈសំខាន់ មិនត្រឹមតែចំពោះប្រទេសជប៉ុន និងឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងចំពោះតំបន់ និងសហគមន៍អន្តរជាតិទៀតផង»។

បើតាម japantimes, ទីក្រុងញូវដែល្លីមានបំណងចង់ឱ្យទីក្រុងតូក្យូចូលរួមឱ្យកាន់តែសកម្ម ដោយផ្តល់នូវដើមទុន និងបច្ចេកវិទ្យា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការកសាងឧស្សាហកម្មផលិតសម្ភារៈយោធាក្នុងស្រុក។

រដ្ឋមន្ត្រីទាំងពីរបានលើកឡើងថា ប្រទេសទាំងពីរគួរតែស្វែងរកលទ្ធភាពនៃការអភិវឌ្ឍរួមគ្នាក្នុងវិស័យសាងសង់ និងរចនាប្លង់នាវាចម្បាំង ដោយរួមបញ្ចូលគ្នានូវជំនាញបច្ចេកវិទ្យារបស់ទីក្រុងតូក្យូ ជាមួយនឹងសមត្ថភាពផលិតរបស់ទីក្រុងញូវដេលី ក្រោមគំនិតផ្តួចផ្តើម “Make in India” ឬ ផលិតនៅឥណ្ឌា៕

ប្រភព ៖ japantimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា