រដ្ឋមន្រ្តីក្រសួងទេសចរណ៍លើកទឹកចិត្តដល់ក្រុមការងារផលិតកម្មអន្តរជាតិដែលបានជ្រើសរើសកម្ពុជាជាទីតាំងថតកម្មវិធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លើកទឹកចិត្តដល់ក្រុមការងារផលិតកម្មអន្តរជាតិដែលបានជ្រើសរើសកម្ពុជាជាទីតាំងថតកម្មវិធី

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លើកទឹកចិត្តដល់ក្រុមការងារផលិតកម្មអន្តរជាតិដែលបានជ្រើសរើសកម្ពុជាជាទីតាំងថតកម្មវិធី

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមការងារផលិតកម្ម និងក្រុមអ្នកចូលរួមក្នុងកម្មវិធី «Race Across the World» មានសមាជិកចំនួន ៤២រូប ដឹកនាំដោយ លោក JAVIER LLANOS SANCHEZ ប្រធានក្រុមកម្មវិធី «Race Across the World» ក្នុងឱកាសរៀបចំការថតកម្មវិធីនៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

ការចុះសំណេះសំណាលនេះ មានគោលបំណងស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមការងារផលិតកម្មអន្តរជាតិដែលបានជ្រើសរើសកម្ពុជាជាទីតាំងថតកម្មវិធី ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ក្រសួងទេសចរណ៍ចំពោះការផលិតកម្មវិធី និងភាពយន្តអន្តរជាតិនៅកម្ពុជា។

ជាមួយគ្នានេះ ក្រសួងក៏មានគោលបំណងជំរុញការប្រើប្រាស់វិស័យភាពយន្ត និងកម្មវិធីកម្សាន្តអន្តរជាតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធនធានធម្មជាតិ និងភាពសម្បូរបែបនៃគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការជ្រើសរើសប្រាសាទតាព្រហ្មជាទីតាំងថតកម្មវិធីនាពេលនេះ ក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញទៅកាន់ពិភពលោកនូវមន្តស្នេហ៍នៃតំបន់អង្គរ ដែលមានការរួមបញ្ចូលគ្នាយ៉ាងអស្ចារ្យរវាងស្ថាបត្យកម្មបុរាណ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ស្រស់ត្រកាល ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងផលិតកម្មអន្តរជាតិ។

សូមជម្រាបជូនថា កម្មវិធី «Race Across the World» គឺជាកម្មវិធីប្រកួតប្រជែងបែបផ្សងព្រេងឆ្លងកាត់ប្រទេសនានា ដោយអ្នកចូលរួមត្រូវធ្វើដំណើរក្រោមថវិកាកំណត់ និងប្រើប្រាស់មធ្យោបាយធ្វើដំណើរក្នុងស្រុក ដែលផ្តល់ឱកាសឱ្យពួកគេស្វែងយល់ និងទទួលបទពិសោធន៍ដោយផ្ទាល់ពីជីវភាពរស់នៅរបស់ប្រជាជន វប្បធម៌ ប្រពៃណី និងគោលដៅទេសចរណ៍នានាតាមដងផ្លូវ។

ក្នុងដំណើរប្រកួតនេះ កម្មវិធីបានឆ្លងកាត់ប្រទេសមួយចំនួន រួមមាន ចិន វៀតណាម កម្ពុជា ឡាវ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ កម្មវិធីនេះគ្រោងនឹងចាក់ផ្សាយនៅប្រទេសអេស្ប៉ាញនាពេលខាងមុខ តាមរយៈស្ថាប័នដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការផលិត និងចាក់ផ្សាយកម្មវិធី «Race Across the World» ដ៏វិសេសវិសាលមួយនេះ៕

ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា