ព្រះមហាក្សត្រកោតសរសើរសម្តេចតេជោ និងសម្តេចធិបតី រួមសុខរួមទុក្ខជាមួយប្រជាជន និងវីរយុទ្ធជនដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រកោតសរសើរសម្តេចតេជោ និងសម្តេចធិបតី រួមសុខរួមទុក្ខជាមួយប្រជាជន និងវីរយុទ្ធជនដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី

ព្រះមហាក្សត្រកោតសរសើរសម្តេចតេជោ និងសម្តេចធិបតី រួមសុខរួមទុក្ខជាមួយប្រជាជន និងវីរយុទ្ធជនដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលកោតសសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយកំណែទម្រង់មុតស្រួច ធ្វើឱ្យសមិទ្ធផលនឹកស្មានដល់ជាច្រើនលេចចេញជារូបរាងឡើង និងធ្វើឱ្យប្រទេសជាតិផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ក្រោមម្លប់សុខសន្តិភាព ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ព្រះរាជបន្ទូលបែបនេះបានធ្វើឡើងនាឱកាសដែលព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ។

ទន្ទឹមនឹងនោះ ព្រះករុណាព្រះមហាក្សត្រ ក៏មានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ ដែលបានរួមសុខរួមទុក្ខប្រជាជន និងវីរយុទ្ធជនក្នុងការបំពេញការងារទាំងយប់ទាំងថ្ងៃដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនដោយគ្មានពេលសម្រាកក្នុងពេលប្រទេសជាតិទទួលរងការរំលោភបំពាននិងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេស។ ព្រះអង្គក៏បានកោតស្ញប់ស្ញែងចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានតស៊ូប្រយុទ្ធ ដើម្បីការពារជាតិ ការពារទឹកដី និងប្រជាជន និងបានកោតសសើរប្រជាជនទូទាំងប្រទេសដែលបានរួបរួមជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានតស៊ូប្រយុទ្ធគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ ការទូត យោធា និងសមរភូមិច្បាប់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនរបស់យើង៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា