រុស្ស៊ី បាញ់មីស៊ីល, ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ និងនាវាចម្បាំងជុំវិញកោះមានជម្លោះជាមួយ ជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី បាញ់មីស៊ីល, ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ និងនាវាចម្បាំងជុំវិញកោះមានជម្លោះជាមួយ ជប៉ុន

រុស្ស៊ី បាញ់មីស៊ីល, ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ និងនាវាចម្បាំងជុំវិញកោះមានជម្លោះជាមួយ ជប៉ុន

មូស្គូ ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ, នាវាចម្បាំង ព្រមទាំង បាញ់សាកល្បងមីស៊ីល នៅជុំវិញកោះ Etorofu ដែលគេដឹងថាជាផ្នែមួយនៃប្រជុំកោះកំពុងមានជម្លោះជាមួយ ជប៉ុន ។

កងនាវាចរភាគប៉ាស៊ីហ្វិករបស់រុស្ស៊ី បានរៀបរាប់ថា ខ្លួនបានមីស៊ីលបាញ់ ពីលើគោកទៅកាន់នាវា ដោយធ្វើការហ្វឹកហាត់វាយប្រហារលើនាវារបស់សត្រូវ និងបានបាញ់ចំគោលដៅទាំងអស់ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ។

មន្ត្រីនានាចេញមកបញ្ជាក់បន្ថែមថា ការហ្វឹកហាត់នេះមានការចូលរួមពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និង នាវាចម្បាំងធុនធំ cruiser ដែលបំពាក់ដោយមីស៊ីលផងដែរ ។

ជាការឆ្លើយតបតវ៉ាភ្លាមៗ, លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងចេញពីប្រទេសអូម៉ង់ថា «យើងមិនអាចទទួលយកបានទេ ចំពោះសកម្មភាពពង្រឹងអំណាចយោធានៅលើកោះភាគខាងជើងទាំងបួន ព្រោះវាផ្ទុយនឹងជំហររបស់ប្រទេសយើង ទាក់ទងនឹងទឹកដីទាំងនេះ»។

បើតាម Tass, សមយុទ្ធ ដែលបន្តធ្វើរហូតដល់ថ្ងៃទី ២៩ ខែសីហា លើកនេះ មានពាក់ព័ន្ធនឹង នាវាលើផ្ទៃទឹក, នាវាមុជទឹក និងនាវាគាំទ្រប្រហែល ៦០គ្រឿង, យន្តហោះ, ឧទ្ធម្ភាគចក្រ និង ប្រព័ន្ធ Drone ប្រហែល ៣០គ្រឿង របស់កងអាកាសចរណ៍ជើងទឹក នៃ កងនាវាចរភាគប៉ាស៊ីហ្វិក ព្រមទាំង បុគ្គលិកយោធារុស្ស៊ី ជាង១៣,០០០នាក់ផងដែរ ។

សកម្មភាពទាំងនេះត្រូវបានធ្វើឡើង ក្រោយមានភាពតានតឹងជាបន្តបន្ទាប់ រវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានទៅធ្វើទស្សនកិច្ច ជាលើកដំបូងទៅកាន់កោះ Etorofu កាលពីសប្ដាហ៍មុន ។

បើតាម Theguardian, ជម្លោះទឹកដីកោះ រវាងទីក្រុងមូស្គូ និងទីក្រុងតូក្យូ មានតាំងពីសតវត្សរ៍ទី១៩មកម្ល៉េះ។ សហភាពសូវៀតបានដណ្តើមកាន់កាប់ប្រជុំកោះទាំងនេះ ពីប្រទេសជប៉ុន នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ ៕

ប្រភព ៖ theguardian ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា