កូរ៉េខាងត្បូង ថា កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរច្រើនជាង អាមេរិក ដឹងទៅទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ថា កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរច្រើនជាង អាមេរិក ដឹងទៅទៀត

កូរ៉េខាងត្បូង ថា កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរច្រើនជាង អាមេរិក ដឹងទៅទៀត

សេអ៊ូល ៖ ប្រមុខការពារជាតិកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងទំនងជាមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃច្រើនជាងអ្វីដែលសហរដ្ឋអាមេរិកបានដឹងទៅទៀត ពោលគឺមានចន្លោះពី ៨០ ទៅ ១២០ គ្រាប់ឯណោះ ។

លោក Ahn Gyu-back រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងនិយាយថា បើទោះបីជាវាពិបាកក្នុងការកំណត់តួលេខពិតប្រាកដក៏ដោយ ប៉ុន្តែជាទូទៅកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលពី ៨០ ទៅ ១២០ គ្រាប់ ។

លោកថា តួលេខទាំងនេះគឺផ្អែកលើខ្លឹមសារនៃការវិភាគព័ត៌មានដោយភ្នាក់ងារស្រាវជ្រាវក្នុងស្រុក ។

បើតាម Jerusalem Post, ការអះអាងនេះគឺផ្ទុយស្រឡះ និងច្រើនជាងអ្វីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទើបបានទម្លាយឲ្យដឹងថា កូរ៉េខាងជើងប្រហែលជាអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលចំនួន ៥៧ គ្រាប់ប៉ុណ្ណោះនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ។

យ៉ាងណា បើទោះបីជាតួលេខនេះរវាងលោក Trump និងលោក Ahn Gyu-back មានភាពខុសគ្នាក៏ដោយ ប៉ុន្តែសេចក្ដីថ្លែងការណ៍ទាំងពីរនេះក៏មានរឿងប្រទាក់ក្រឡាគ្នាមួយផងដែរ ។ ហើយនោះគឺ ទីក្រុងព្យុងយ៉ាងពិតជាមានអាវុធនុយក្លេអ៊ែរប្រាកដមែន ។

កន្លងមក កូរ៉េខាងត្បូងកម្រនឹងបង្ហាញជាសាធារណៈនូវការប៉ាន់ស្មានលម្អិត អំពីឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ជាមួយគ្នានេះ ទីក្រុងសេអ៊ូលក៏មិនទទួលស្គាល់ទីក្រុងព្យុងយ៉ាងជាផ្លូវការថា ជារដ្ឋអាវុធនុយក្លេអ៊ែរនោះដែរ ក្រោមគោលនយោបាយយូរអង្វែងរបស់ខ្លួន ដែលគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីកូរ៉េ ៕

ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា