កម្លាំងជំនាញចុះបង្ក្រាបបទល្មើសជលផលនៅស្រុកព្រែកប្រសព្វ រុះរើរបាំងស្បៃមុងជាង ១,៦គីឡូម៉ែត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្លាំងជំនាញចុះបង្ក្រាបបទល្មើសជលផលនៅស្រុកព្រែកប្រសព្វ រុះរើរបាំងស្បៃមុងជាង ១,៦គីឡូម៉ែត្រ

កម្លាំងជំនាញចុះបង្ក្រាបបទល្មើសជលផលនៅស្រុកព្រែកប្រសព្វ រុះរើរបាំងស្បៃមុងជាង ១,៦គីឡូម៉ែត្រ

កម្លាំងជំនាញរដ្ឋបាលជលផល សហការជាមួយអាជ្ញាធរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចុះប្រតិបត្តិការបង្ក្រាប បទល្មើស ជលផលនៅតាមតំបន់ទំនាបលិចទឹក ដោយបានរុះរើ និងបំផ្លាញ ចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន ព្រមទាំងបានចាក់ លែងត្រីចម្រុះប្រមាណ ១០០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ។

នៅចុងសប្ដាហ៍នេះកម្លាំងខណ្ឌរដ្ឋបាលជលផលក្រចេះ និង ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វបានសហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន និងសហគមន៍នេសាទ ចុះល្បាតដោយប្រើប្រាស់ទូកម៉ាស៊ីន ចំនួន ៤គ្រឿង នៅចំណុចបឹងក្បាលខ្មោច និងបឹងវែង ស្ថិត​ក្នុង ភូមិសាស្ត្រឃុំចំបក់ និងឃុំឫស្សីកែវ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានរកឃើញ និងរុះរើបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ រួមមាន របាំងព្រួលស្បៃមុងចំនួន ១៥ខ្សែ ប្រវែងសរុប ១,៦៥០ម៉ែត្រ លូស្បៃមុង ១៧មាត់ និងបង្គោលចម្រឹងឫស្សី ចំនួន ២៥៥ដើម។ កម្លាំងជំនាញ​ក៏បាន​សង្គ្រោះ និងចាក់លែងត្រី ចម្រុះទម្ងន់ប្រមាណ ១០០គីឡូក្រាម ដែលជាប់ក្នុងឧបករណ៍ ទាំងនោះទៅក្នុងទឹកធម្មជាតិវិញ។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ស្បៃមុង គឺជាការបំផ្លិចបំផ្លាញធនធានមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះវាចាប់​យកទាំងត្រីតូចៗ និងធ្វើឱ្យរាំងស្ទះចរន្តទឹកក្នុងរដូវត្រីពងកូន។

ទន្ទឹមនឹងនេះ អាជ្ញាធរនិងសមត្ថកិច្ចជំនាញ​បានអំពាវនាវយ៉ាង ទទូច ដល់ប្រជានេសាទទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ និងចូលរួមរាយការណ៍អំពីបទល្មើស ដើម្បីរួមគ្នារក្សា ធនធានត្រី ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
ដោយ៖ ឡុង សំបូរ

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា