អ៊ីរ៉ង់គំរាមវាយប្រហារប្រទេស ដែលគាំទ្រអាមេរិកដាក់ទណ្ឌកម្មមកលើខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់គំរាមវាយប្រហារប្រទេស ដែលគាំទ្រអាមេរិកដាក់ទណ្ឌកម្មមកលើខ្លួន

អ៊ីរ៉ង់គំរាមវាយប្រហារប្រទេស ដែលគាំទ្រអាមេរិកដាក់ទណ្ឌកម្មមកលើខ្លួន

តេហេរ៉ង់ ៖ អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានព្រមានវាយប្រហារលើផលប្រយោជន៍របស់បណ្តាប្រទេសក្នុងតំបន់ ដែលជួយសហរដ្ឋអាមេរិក លើអ្វីដែលខ្លួនហៅកថា សង្គ្រាមសេដ្ឋកិច្ច ប្រឆាំនឹងទីក្រុងតេហេរ៉ង់។ សង្គ្រាមសេដ្ឋកិច្ច ដែលអ៊ីរ៉ង់ចង់សំដៅលើ «ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងនធ្ងន់» របស់អាមេរិក។

បើតាម anadolu, លោក Mohsen Rezaei អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានថ្លែងដូច្នេះ នៅក្នុងកម្មវិធីមួយដែលផ្សាយតាមទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់។

ដោយសំដៅលើគោលនយោបាយដាក់សម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់, លោក Rezaei បានមានប្រសាសន៍ថា «យើងសូមប្រាប់ទៅកាន់ប្រទេសជិតខាងទាំងអស់កុំឱ្យចូលរួមជាមួយអាមេរិក ក្នុងសង្គ្រាមសេដ្ឋកិច្ចនេះ។ បើមិនដូច្នេះទេ យើងនឹងចាត់ទុកពួកគេជាសត្រូវ។ យើងមិនមានបំណងពង្រីកសង្គ្រាមនោះទេ ប៉ុន្តែប្រសិនបើប្រទេសនានាជុំវិញអ៊ីរ៉ង់សហការជាមួយអាមេរិកក្នុងសង្គ្រាមសេដ្ឋកិច្ច យើងនឹងវាយប្រហារលើផលប្រយោជន៍របស់ពួកគេ»។

លោក Rezaei បានបញ្ជាក់ថា ប្រសិនបើប្រទេសនានាជុំវិញអ៊ីរ៉ង់ គាំទ្រសហរដ្ឋអាមេរិកក្នុងសង្គ្រាមសេដ្ឋកិច្ច, ពួកគេនឹងប្រឈមចំពោះការបិទឈូងសមុទ្រពែរ្ស ដូចគ្នា នឹងច្រកសមុទ្រ Hormuz ដែរ ហើយនឹងមិនអនុញ្ញាតឱ្យប្រេង សូម្បីតែមួយដំណក់ ឆ្លងកាត់តំបន់នោះឡើយ។

មន្ត្រីអ៊ីរ៉ង់រូបនេះក៏បានព្រលយពាក្យសម្តីផងដែរថា បំណងប្រាថ្នាក្នុងការទទួលបានអាវុធនុយក្លេអ៊ែរបានកើនឡើងនៅទូទាំងពិភពលោក ដោយសារតែគោលនយោបាយ «មិនគិតគូរពីផលវិបាក» របស់ប្រធានាធិបតីអាមេរិក លោក Donald Trump៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា