តុលាការអាមេរិកមួយរារាំងការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការផ្អាកទិដ្ឋាការជនអន្តោប្រវេសន៍ ៧៥ប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តុលាការអាមេរិកមួយរារាំងការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការផ្អាកទិដ្ឋាការជនអន្តោប្រវេសន៍ ៧៥ប្រទេស

តុលាការអាមេរិកមួយរារាំងការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការផ្អាកទិដ្ឋាការជនអន្តោប្រវេសន៍ ៧៥ប្រទេស

វ៉ាស៊ីនតោន ៖ តុលាការសហរដ្ឋអាមេរិកនៅរដ្ឋញូវយ៉ក កាលពីថ្ងៃសៅរ៍ បានរារាំងការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការផ្អាកចេញទិដ្ឋាការសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ៧៥។

បើតាម anadolu, ចៅក្រមសហព័ន្ធ លោកស្រី Jeannette Vargas បានលុបចោលគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ដែលផ្អាកដំណើរការចេញទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៧៥ រួមមានទាំង អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ រុស្ស៊ី និងសូម៉ាលី។ គោលនយោបាយនេះត្រូវបានចាត់ទុកថា «ខុសច្បាប់» ដោយសារតែពលរដ្ឋនៃប្រទេសទាំងនេះត្រូវបានគេមើលឃើញថា ទំនងជាត្រូវការជំនួយពីរដ្ឋាភិបាល នៅពេលមកដល់សហរដ្ឋអាមេរិក។

លោកស្រី Vargas បានលើកឡើងថា គោលនយោបាយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលតម្រូវឱ្យមាន «ការបដិសេធទិដ្ឋាការចំពោះអ្នកដាក់ពាក្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយគ្មានមូលដ្ឋានច្បាប់» នោះ គឺ «ហួសពីដែនសមត្ថកិច្ច» និងរំលោភលើច្បាប់ស្តីពីអន្តោប្រវេសន៍ និងសញ្ជាត។

លោកស្រី Vargas បានសង្កត់ធ្ងន់ថា គោលនយោបាយនេះក៏ «ធ្វើឱ្យចុះខ្សោយ» នូវការសម្រេចចិត្តរបស់សភា ដែលផ្តល់អាទិភាពដល់មន្ត្រីកុងស៊ុលក្នុងការអនុម័តទិដ្ឋាការ ដោយលោកស្រីបានបញ្ជាក់ថា «សភាបានផ្តល់អំណាច និងសិទ្ធិសម្រេចចិត្តផ្តាច់មុខដល់មន្ត្រីទាំងនេះ ដើម្បីកំណត់ថា តើជនអន្តោប្រវេសន៍ម្នាក់មានសិទ្ធិទទួលបានទិដ្ឋាការដែរឬទេ ដោយផ្អែកលើការពិនិត្យមើលលក្ខណៈវិនិច្ឆ័យជាក់លាក់ និងលម្អិតដែលមានចែងក្នុងច្បាប់»។

ចៅក្រម Vargas បានថ្លែងថា «គោលនយោបាយ ដែលហាមឃាត់ដាច់ខាតនូវការចេញទិដ្ឋាការសម្រាប់ជនអន្តោប្រវេសន៍ដោយផ្អែកលើសញ្ជាតរបស់អ្នកដាក់ពាក្យ គឺជាការរំលោភដោយផ្ទាល់ទៅលើបទប្បញ្ញត្តិច្បាប់នេះ»។

ក្រសួងការបរទេសបានប្រកាសថា ដោយអនុលោមតាមបទបញ្ជាទូលំទូលាយមួយដែលចូលជាធរមានកាលពីខែវិច្ឆិកា និង ការរឹតបន្តឹងច្បាប់ទាក់ទងនឹងជនអន្តោប្រវេសន៍ ដែលអាច «បង្កជាបន្ទុកដល់សាធារណជន» នោះ, ក្រសួងបានណែនាំឱ្យមន្ត្រីកុងស៊ុលផ្អាកការទទួលពាក្យសុំទិដ្ឋាការសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ៧៥។

ដោយយោងទៅលើទិន្នន័យពីក្រុមប្រឹក្សាទីប្រឹក្សាសេដ្ឋកិច្ច, ក្រសួងបានកត់សម្គាល់ថា ជាង ៣០ ភាគរយនៃគ្រួសារដែលមានជនអន្តោប្រវេសន៍មកពីប្រទេសទាំងនេះ ទទួលបានជំនួយពីរដ្ឋាភិបាលក្នុងទម្រង់ណាមួយ៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា