អាមេរិក លុបចោលផែនការធ្វើសមយុទ្ធជើងទឹកជាមួយ កូរ៉េខាងត្បូង នៅខែក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក លុបចោលផែនការធ្វើសមយុទ្ធជើងទឹកជាមួយ កូរ៉េខាងត្បូង នៅខែក្រោយ

អាមេរិក លុបចោលផែនការធ្វើសមយុទ្ធជើងទឹកជាមួយ កូរ៉េខាងត្បូង នៅខែក្រោយ

វ៉ាស៊ីនតោន ៖ យោធាអាមេរិកសម្រេចលុបចោលការធ្វើសមយុទ្ធវាយលុកឆ្នេរសមុទ្ររួមគ្នា ដែលត្រៀមធ្វើឡើងជាមួយកូរ៉េខាងត្បូងនាខែក្រោយ ដោយលើកឡើងពីបញ្ហាខ្វះខាតកងទ័ព ដោយសារតែសង្គ្រាមអ៊ីរ៉ង់ ។

ការលុបចោលនេះ កើតឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញបញ្ជាគួរឱ្យភ្ញាក់ផ្អើលមួយ ដើម្បីបង្រួមការបញ្ចេញសាច់ដុំយោធាប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង ដែលទើបបញ្ចប់កាលពីថ្ងៃទី២១ ខែសីហា ដោយលើកឡើងពីបញ្ហាចំណាយ និងព្រោះកូរ៉េខាងត្បូងបដិសេធចូលរួមក្នុងសង្គ្រាមអ៊ីរ៉ង់ ។

អ្នកនាំពាក្យកងម៉ារីនកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃ ចន្ទ ថា កងម៉ារីនអាមេរិកបានជូនដំណឹងជាផ្លូវការមកភាគីកូរ៉េខាងត្បូង កាលពីខែមិថុនា ថា លទ្ធភាពដាក់ពង្រាយកងកម្លាំងនឹងមានកំណត់ សម្រាប់ការធ្វើសមយុទ្ធកម្រិតកងពលធំ សាន់យ៉ុង “Ssangyong” ។

អ្នកនាំពាក្យរូបនេះបន្ថែមថា សម្ព័ន្ធមិត្តទាំងពីរនៅតែបន្តពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ អំពីការចាប់ផ្តើមធ្វើសមយុទ្ធឡើងវិញ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ ខណៈភាគីកងកម្លាំងអាមេរិកប្រចាំកូរ៉េខាងត្បូងក៏មិនបានឆ្លើយតបផងដែរ ។

ទោះបីមានការកាត់បន្ថយសមយុទ្ធក៏ដោយ កូរ៉េខាងជើងនៅតែក្តៅស្លឹកត្រចៀក ដោយបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លីជាង ១០ គ្រាប់ កាលពីសប្តាហ៍មុន និងបានចេញថ្លែងការណ៍ថ្កោលទោស ចំពោះការបញ្ចេញសាច់ដុំយោធានេះ ។

ក្រៅពីបាញ់មីស៊ីលគំរាម កូរ៉េខាងជើងថែមទាំងបានចេញថ្លែងការណ៍ថ្កោលទោសល្បែងសង្គ្រាមនេះ ដោយចាត់ទុកថា ជាការត្រៀមលក្ខណៈ ឬហាត់សមសម្រាប់ការឈ្លានពានលើទឹកដីរបស់ខ្លួន ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា