អាជ្ញាធរខេត្តព្រះវិហារ អន្តរាគមន៍ដេញហ្វូងដំរីព្រៃ ៦ក្បាល ចេញពីភូមិឋានក្រោយជាន់ពលរដ្ឋ២នាក់ឱ្យរងរបួស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរខេត្តព្រះវិហារ អន្តរាគមន៍ដេញហ្វូងដំរីព្រៃ ៦ក្បាល ចេញពីភូមិឋានក្រោយជាន់ពលរដ្ឋ២នាក់ឱ្យរងរបួស

អាជ្ញាធរខេត្តព្រះវិហារ អន្តរាគមន៍ដេញហ្វូងដំរីព្រៃ ៦ក្បាល ចេញពីភូមិឋានក្រោយជាន់ពលរដ្ឋ២នាក់ឱ្យរងរបួស

ព្រះវិហារ៖អាជ្ញាធរខេត្តព្រះវិហារបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីកៀងនិងដេញហ្វូងដំរីព្រៃចំនួន ៦ក្បាល ឱ្យត្រឡប់ចូលព្រៃវិញ ក្រោយ​ពី​ពួកវាបានចូលមកលុកលុយភូមិឋានប្រជាពលរដ្ឋដោយ​បំផ្លាញផលដំណាំ និងបានជាន់ប្រជាពលរដ្ឋចំនួន ២នាក់ ឱ្យរងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅភូមិពោធិ៍ខៀន ឃុំពោធិ ស្រុកត្បែងមានជ័យ ដោយហ្វូងដំរីព្រៃបានចាកចេញពី​តំបន់ព្រៃ​ព្រះរកា ចូលមករុករានផ្ទះសម្បែង និងបំផ្លាញខ្ទមចាំចម្ការរបស់អ្នកភូមិធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច។

លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យបានឱ្យដឹងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ថា ហ្វូងដំរីព្រៃទាំងនោះបានចូល​មករុករានផ្ទះសម្បែង បំផ្លាញខ្ទម និងផលដំណាំរបស់កសិករតាំងពីអំឡុងថ្ងៃទី១៥សីហា២០២៦ នោះមកម៉្លេះ។ ដើមហេតុ​ដែល​ដំរីព្រៃចេញពីព្រៃធម្មជាតិ អាចបណ្តាលមកពីការ​កង្វះ​ចំណីក្នុងព្រៃ ទើបពួកវាដើរស្វែងរកចំណីរហូតវង្វេងចូលមក​ដល់ភូមិឋាន។

ដើម្បីដោះស្រាយស្ថានការណ៍នេះ អាជ្ញាធរខេត្ត និងស្រុកបានដាក់ចេញវិធានការចម្រុះ ដោយបានរៀបចំពិធីសែនព្រេន​តាម​ទំនៀម​ទម្លាប់ស្រុកភូមិ ព្រមទាំងដាក់ពង្រាយកម្លាំងចម្រុះប្រមាណ ៤០នាក់ ចុះជួយអន្តរាគមន៍ដេញហ្វូងដំរី​ឱ្យចូលព្រៃដើមវិញ​ដោយសុវត្ថិភាព។

ដោយឡែកចំពោះប្រជាពលរដ្ឋ ២នាក់ ដែលរងរបួស ត្រូវបានអាជ្ញាធរញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕


ដោយ៖ឡុង សំបូរ,ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា