សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា គ្មានការកាត់បន្ថយក្រសួងនោះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា គ្មានការកាត់បន្ថយក្រសួងនោះទេ

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា គ្មានការកាត់បន្ថយក្រសួងនោះទេ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា  រាជរដ្ឋាភិបាលកម្ពុជាគ្មានគោលការណ៍កែទម្រង់ដោយកាត់បន្ថយចំនួនក្រសួង ស្ថាប័ន នៅក្នុងដំណាក់កាលនេះឡើយ ខណៈដែលការកែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា គឺឈរលើស្មារតី និងអភិក្រម ពង្រឹងមិនពង្រីក។​
 
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣ខ្សែនៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២៥ ខែសីហានេះ សម្ដេចមហាបវរធិបតី បានពន្យល់ថា ការគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា មិនដូចនៅវៀតណាមទេ ដោយសារកម្ពុជាអនុវត្តនយោបាយវិមជ្ឈការ គឺផ្ទេរអំណាច និងការផ្តល់សេវាសាធារណៈឱ្យខិតទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន​ ខណៈដែលវៀតណាមអនុវត្តគោលការណ៍មជ្ឈការ ដោយបូកបញ្ចូលខេត្តមួយចំនួនឱ្យស្ថិតក្រោមការគ្រប់គ្រងតែមួយ។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជាមិនដើរតាមគន្លងប្រទេសណាមួយទេ ព្រោះកម្ពុជាមានទិសដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ ​
 
ទោះបីជារាជរដ្ឋាភិបាលពុំមានគម្រោងកាត់​បន្ថយក្រសួងក៏ដោយ ក៏អ្នកវិភាគបញ្ហាសង្គម និងនយោបាយមើលឃើញពីការខិតខំធ្វើកំណែទម្រង់ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ជាតិ។
 
លោកបណ្ឌិត គិន ភា ប្រធា​នវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលស្គាល់លទ្ធផលនៃការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ 
ចំណែកលោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និងជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ ចង់ឃើញរដ្ឋាភិបាលធ្វើកំណែទម្រង់បន្តទៀតក្នុងក្រសួងស្ថាប័នរដ្ឋ ដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ។
  
បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងធ្វើ ការវិភាគមុខងារនៅតាមក្រសួង-ស្ថាប័ន ដើម្បីកំណត់មុខងារ និងភារកិច្ចរបស់ស្ថាប័ននីមួយៗឲ្យមានភាពច្បាស់លាស់ មិនត្រួតស៊ីគ្នា និងអាចបំពេញការងារបានកាន់តែមានប្រសិទ្ធភាព៕

សេង បារាំង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា