អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនប្រេង សិង្ហបុរី ជាប់ពាក់ព័ន្ធនឹងអាជីវកម្មជាមួយ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនប្រេង សិង្ហបុរី ជាប់ពាក់ព័ន្ធនឹងអាជីវកម្មជាមួយ អ៊ីរ៉ង់

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនប្រេង សិង្ហបុរី ជាប់ពាក់ព័ន្ធនឹងអាជីវកម្មជាមួយ អ៊ីរ៉ង់

បរទេស ៖ សហរដ្ឋអាមេរិក កាលពីចន្ទ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេង Wellbred Capital ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី និង ក្រុមហ៊ុនពាណិជ្ជកម្មរបស់ខ្លួនផ្សេងៗទៀត នៅក្នុងប្រទេសអារ៉ាប់រួម និងប្រទេសស្វីស ដោយលើកឡើងពីទំនាក់ទំនងជាមួយអ៊ីរ៉ង់ ។

បើតាមការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស ហៅកាត់ OFAC របស់ក្រសួងហិរញ្ញវត្ថុអាមេរិក, ក្រុមហ៊ុន Wellbred មានទំនាក់ទំនងជាមួយលោក Mohammad Hossein Shamkhani ដែលជាមហាសេដ្ឋីដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ ។

OFAC បញ្ជាក់ថា លោក Shamkhani ជាកូនប្រុសរបស់មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ ដែលបានទទួលមរណភាព គឺ លោក Ali Shamkhani ។ មន្ត្រីរូបនេះ ធ្លាប់ជាអ្នកដំណើរការកងនាវាដឹកប្រេង និងនាវាដឹកទំនិញកុងតឺន័រដ៏ធំសម្បើមមួយ របស់អ៊ីរ៉ង់ ។

លោក Shamkhani បានបង្កើតក្រុមហ៊ុន Wellbred ឱ្យស្ថិតនៅក្រៅបណ្តាញអាជីវកម្មអ៊ីរ៉ង់ ប៉ុន្តែតាមពិតទៅ លោក Shamkhani គឺជាអ្នកទទួលខុសត្រូវចុងក្រោយបង្អស់លើប្រតិបត្តិការរបស់ Wellbred ។

យ៉ាងណា ក្រុមហ៊ុន Wellbred មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយលើរឿងនេះនោះទេ ។

ក្រុមហ៊ុន Wellbred ដែលមានទីស្នាក់ការកណ្តាលនៅសិង្ហបុរី ធ្វើពាណិជ្ជកម្មលើប្រេង ផលិតផលគីមីឥន្ធនៈ និង ឧស្ម័នរាវ LPG និងទំនិញផ្សេងទៀត ហើយមានការិយាល័យនៅក្នុងប្រទេសអារ៉ាប់រួម, ស្វីស, អារ៉ាប៊ីសាអូឌីត និងនីហ្សេរីយ៉ា ។

បើតាម straitstimes, ក្រុមហ៊ុនផ្សេងៗទៀត ដែលជាបណ្តាញរបស់ក្រុមហ៊ុនសិង្ហបុរី និងក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរនោះ រួមមាន ក្រុមហ៊ុន Wellbred Trading FZCO មានមូលដ្ឋាន នៅទីក្រុងឌូបៃ, ក្រុមហ៊ុន Wellbred Trading SA នៅប្រទេសស្វីស និងរោងចក្រចម្រាញ់ប្រេងឥន្ធនៈជីវសាស្រ្ត La Nivernaise de Raffinage SAS នៅប្រទេសបារាំង ៕

ប្រភព ៖ straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា