ចិន ផលិតបានមីស៊ីលអាចបាញ់ទម្លាក់យន្តហោះចម្បាំងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ផលិតបានមីស៊ីលអាចបាញ់ទម្លាក់យន្តហោះចម្បាំងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ

ចិន ផលិតបានមីស៊ីលអាចបាញ់ទម្លាក់យន្តហោះចម្បាំងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ

ប៉េកាំង ៖ យោធារបស់ប្រទេសចិន ផលិតបានមីស៊ីលបាញ់ពីអាកាសទៅអាកាសមានល្បឿនលឿនជាងសំឡេង សម្រាប់ប្រើប្រាស់បង្កការគំរាមកំហែងដល់កងយន្តហោះយោធាសំខាន់ៗរបស់គូសត្រូវនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ។

បើតាម Straits Times, មីស៊ីលបាញ់ពីអាកាសទៅអាកាសនេះ ត្រូវបានមហាយក្សចិនបង្កើតឡើងក្នុងគោលបំណងបាញ់ទម្លាក់ “បេះដូងនៃប្រតិបត្តិការផ្លូវអាកាស” របស់អាមេរិក ដែលក្នុងនោះរួមមាន យន្តហោះបញ្ជាការចល័ត E-4B Nightwatch, យន្តហោះចាក់សាំងតាមអាកាស និងយន្តហោះរ៉ាដាប្រកាសអាសន្នមុន AWACS ។

ប្រភពទម្លាយឱ្យដឹងថា មីស៊ីលប្រភេទនេះប្រហែលជាមានល្បឿនលឿនជាងសំឡេង ៥ដង ហើយប្រសិនបើចិនបំពាក់វាជាមួយមីស៊ីលប្រភេទ DF-17 ត្រូវបានគេរំពឹងថា នឹងអាចបាញ់បានចម្ងាយរហូតដល់ ២,៤១៤ គីឡូម៉ែត្រ ពោលជិតដល់មូលដ្ឋានយោធាអាមេរិកនៅកោះ Guam ។

ប៉ុន្តែប្រសិនបើបំពាក់វានៅលើមីស៊ីលប្រភេទ DF-27 វិញ ត្រូវបានគេរំពឹងថា នឹងអាចបាញ់បានឆ្ងាយរហូតដល់ ៨,០០០គីឡូម៉ែត្រ ហើយស្ថិតក្នុងចម្ងាយនេះ វាអាចបង្កការគំរាមកំហែងដល់រដ្ឋ Hawaii របស់អាមេរិកបានយ៉ាងងាយស្រួល ។

ប្រភពបញ្ជាក់ថា ការប្រើប្រាស់មីស៊ីលផ្លោងបាញ់យន្តហោះដែលកំពុងហោះហើរ មិនមែនជារឿងងាយស្រួលនោះទេ ដោយសារមីស៊ីលត្រូវចំណាយពេលហោះហើរជាង ២០នាទី ទើបទៅដល់គោលដៅ ដូច្នេះចិនត្រូវការប្រព័ន្ធផ្កាយរណប និងរ៉ាដាច្បាស់លាស់បំផុត ដើម្បីតាមដានយន្តហោះនោះ ហើយវាក៏ងាយនឹងត្រូវគេរំខានសញ្ញាផងដែរ ។

យ៉ាងណា ការប្រើប្រាស់មីស៊ីលប្រភេទនេះ អាចបង្កហានិភ័យផ្នែកយុទ្ធសាស្រ្ត ពីព្រោះការបាញ់មីស៊ីលផ្លោងចម្ងាយឆ្ងាយ អាចត្រូវបានគូប្រជែងយល់ច្រឡំថា ជាការវាយប្រហារនុយក្លេអ៊ែរ ។

ប៉ុន្តែរបកគំឃើញថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់មហាយក្សចិន ដែលជាប្រទេសមានឃ្លាំងមីស៊ីលផ្លោងធំបំផុតលើពិភពលោករហូតដល់ ៣,១៥០គ្រាប់ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា