លោក Trump ថា ច្រកសមុទ្រ Hormuz លែងមានគ្រាប់មីនទៀតហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ថា ច្រកសមុទ្រ Hormuz លែងមានគ្រាប់មីនទៀតហើយ

លោក Trump ថា ច្រកសមុទ្រ Hormuz លែងមានគ្រាប់មីនទៀតហើយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អង្គារ ប្រកាសថា គ្រាប់មីនទាំងអស់នៅក្នុងដែនទឹកអន្តរជាតិ នៃច្រកសមុទ្រហ័រមូស ត្រូវបានដោះចេញ ឬបំផ្ទុះចោលអស់ហើយ ប៉ុន្តែលោកបានព្រមានថា កប៉ាល់ណាមួយដែលព្យាយាមដាក់គ្រាប់មីនថ្មី នឹងត្រូវបំផ្លាញចោលតែម្តង ។

ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social ថា ខ្ញុំទើបទទួលបានដំណឹងពីកងទ័ពជើងទឹកអាមេរិកថា គ្រាប់មីនទាំងអស់ត្រូវបានបំផ្ទុះចោល ឬដោះចេញពីដែនទឹកអន្តរជាតិនៃច្រកសមុទ្រហ័រមូសទាំងស្រុងហើយ ។

លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ផ្កាយរណបរបស់កងទ័ពអវកាស ដើម្បីតាមដាន និងឃ្លាំមើលរាល់សកម្មភាពនៅលើផ្ទៃទឹកនៃច្រកសមុទ្រនេះ គ្រប់ជំហានទាំងអស់ មិនឲ្យមានការលបលួចដាក់ពង្រាយគ្រាប់មីនជាថ្មីឡើយ ។

ការអះអាងនេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានបង្ហើបពីគំនិតចង់ដាក់ច្រកសមុទ្រយុទ្ធសាស្រ្តនេះ ជាដែនដីរបស់សហរដ្ឋអាមេរិក ។

ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រប្រហែល ២០ ភាគរយនៃប្រេងសកលលោក ត្រូវបានកងទ័ពជើងទឹកអ៊ីរ៉ង់ប្រកាសបិទម្ដងជាពីរដង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារមកលើអ៊ីរ៉ង់ ។

ហ័រមូស គឺជាច្រកសមុទ្រមួយស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដែលមានប្រវែង ១៦១ គីឡូម៉ែត្រ ។ ច្រកសមុទ្រមួយនេះស្ទើរតែត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា