រុស្ស៊ី ថា ជប៉ុនអាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេល១ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា ជប៉ុនអាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេល១ឆ្នាំ

រុស្ស៊ី ថា ជប៉ុនអាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេល១ឆ្នាំ

មូស្គូ ៖ «ទីក្រុងតូក្យូនឹងអាចទទួលបានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ក្នុងរយៈពេលមួយឆ្នាំ»
​នេះបើតាមការអះអាងរបស់ ជំនួយការប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអង្គារ។
 
លោក Anton Kobyakov ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា ឬ Eastern Economic Forum​ បានថ្លែងថា លោកបានលើកឡើងពីបញ្ហានៃការបង្កើនសមត្ថភាពយោធារបស់ជប៉ុន ដែលមានលក្ខណៈឆ្ពោះទៅរកការសងសឹក ឬ ការស្ដារឡើងវិញនូវអំណាចយោធាពីអតីតកាល។
 
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា​ «ថែមទាំងមានការលើកឡើងអំពីអាវុធនុយក្លេអ៊ែរ ដែលជប៉ុនមានសមត្ថភាពអាចផលិតបាន ក្នុងរយៈពេលប្រហែលមួយឆ្នាំ។ សុន្ទរកថាដ៏ខ្លាំងក្លារបស់នាយករដ្ឋមន្ត្រី លោកស្រី ​Sanae​ Takaichi បង្ហាញថា តួនាទីពីមុនរបស់ប្រទេសនេះ នៅក្នុងក្របខ័ណ្ឌដ៏ទូលំទូលាយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ទាំងក្នុងតំបន់ និងសកលលោក បានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយងាកទៅរកការចូលរួមដោយផ្ទាល់»។
 
ការអះអាងនេះ ធ្វើឡើងនៅបន្ទាប់ពីប៉ុន្មានថ្ងៃ ដែលទូតចិនប្រចាំនៅរុស្ស៊ី បានព្រមាន ជប៉ុន កុំឲ្យលេងភ្លើងជាមួយអាវុធនុយក្លេអ៊ែរ ក្រោយពេលដែលទីក្រុងប៉េកាំងរកឃើញថា ទីក្រុងតូក្យូ កំពុងសំងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ជាង៥ពាន់គ្រាប់៕
 
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា