ទីក្រុងហូជីមិញត្រៀមខ្លួនចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា និងឡាវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីក្រុងហូជីមិញត្រៀមខ្លួនចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា និងឡាវ

ទីក្រុងហូជីមិញត្រៀមខ្លួនចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា និងឡាវ

លោកស្រី វ៉ានធី បាច ទូយ៉េត( Van Thi Bach Tuyet) អនុលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានលើកឡើងថា ទីក្រុងហូជីមិញតែងតែត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកចំណេះដឹង ទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកំណើនប្រកបដោយចីរភាព ទៅដល់ប្រទេសកម្ពុជា និងឡាវ។
 
សារព័ត៌មានវៀតណាម​បានដកស្រង់សម្តីលោកស្រី​ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំការងារ​រួមគ្នារវាងមន្ត្រីវ័យក្មេងមកពីគណបក្សកុម្មុយនិស្តវៀតណាម (CPV) គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
 
កិច្ចប្រជុំគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងមកពីគណបក្សកាន់អំណាចនៃប្រទេសទាំងបីនេះគឺជាឱកាសចែករំលែកបទពិសោធន៍គ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរៀបចំរដ្ឋាភិបាល ផែនការអភិវឌ្ឍន៍របស់ទីក្រុង និងពង្រឹងការយល់ដឹងគ្នាទៅវិញទៅមកផងដែរ។
 
លោកស្រី បានលើកឡើងថា វៀតណាមតែងតែចាត់ទុកប្រទេសកម្ពុជា និងឡាវ ជាប្រទេសជិតខាងល្អ ខណៈដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម រួមទាំងគណៈកម្មាធិការបក្ស រដ្ឋបាល និងប្រជាជនទីក្រុងហូជីមិញ តែងតែមានការយល់ដឹងយ៉ាងជ្រាលជ្រៅ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា។
 
លោកស្រីយល់ឃើញថា ការអភិវឌ្ឍ និងភាពជោគជ័យរបស់ប្រទេសឡាវ និងកម្ពុជា ក៏ជាជោគជ័យ និងសេចក្តីរីករាយរបស់ទីក្រុងហូជីមិញផងដែរ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា