អ៊ុយក្រែន ជំរុញ ចិន ប្រើឥទ្ធិពលការទូតឱ្យខ្លាំងក្លា ដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ជំរុញ ចិន ប្រើឥទ្ធិពលការទូតឱ្យខ្លាំងក្លា ដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី

អ៊ុយក្រែន ជំរុញ ចិន ប្រើឥទ្ធិពលការទូតឱ្យខ្លាំងក្លា ដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី

កៀវ ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានអះអាងកាលពីថ្ងៃអង្គារ ថា ទីក្រុងកៀវកំពុងពឹងផ្អែកលើចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី ប្រើប្រាស់ឥទ្ធិពលការទូតឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីមកលើអ៊ុយក្រែន ។

បើតាម Anadolu, លោក Zelensky បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីលោក Xi Jinping ប្រធានាធិបតីចិន បានផ្ញើសារលិខិតអបអរសាទរអ៊ុយក្រែន ក្នុងឱកាសបុណ្យឯករាជ្យជាតិគម្រប់ខួប ៣៥ឆ្នាំ ចាប់តាំងពីប្រទេសនេះបានប្រកាសឯករាជ្យពីសហភាពសូវៀត ។

លោក Zelensky បញ្ជាក់ច្បាស់ៗតាមបណ្តាញសង្គម X ថា យើងពឹងផ្អែកលើចិន ក្នុងការដើរតួនាទីការទូតឱ្យកាន់តែសកម្ម ដើម្បីនាំយកសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនទៅរកទីបញ្ចប់ ពីព្រោះសន្តិភាពអាចជាសមិទ្ធផលរួមរបស់ពួកយើង ។

ការអំពាវនាវរបស់លោក Zelensky នេះទៀតសោតក៏ធ្វើឡើង ស្របពេលដែលអ៊ុយក្រែនបន្តស្វែងរកសម្ពាធការទូតពីសហគមន៍អន្តរជាតិលើប្រទេសរុស្ស៊ី និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង ។

ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការលើកទ័ពរបស់ទីក្រុងមូស្គូចូលលុកលុយទៅក្នុងទីក្រុងកៀវ កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយនោះទេ ។

ជាមួយគ្នា សង្គ្រាមខ្នាតធំដែលអូសបន្លាយពេលជាង ៤ ឆ្នាំកន្លះមកនេះ ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា