ភេរវករនៅ ស៊ីរី រំលាយក្រុមចោល ក្រោយ អាមេរិក លែងចាត់ទុកប្រទេសនេះជារដ្ឋគាំទ្រភេរវកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភេរវករនៅ ស៊ីរី រំលាយក្រុមចោល ក្រោយ អាមេរិក លែងចាត់ទុកប្រទេសនេះជារដ្ឋគាំទ្រភេរវកម្ម

ភេរវករនៅ ស៊ីរី រំលាយក្រុមចោល ក្រោយ អាមេរិក លែងចាត់ទុកប្រទេសនេះជារដ្ឋគាំទ្រភេរវកម្ម

ដាម៉ាស ៖ ក្រុមបណ្តាញភេរវករ YPG នៅប្រទេសស៊ីរី ឬកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ដែលដឹកនាំដោយជនជាតិឃឺដ បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋបាលស្វយ័តរបស់ខ្លួន រួមទាំង រចនាសម្ព័ន្ធយោធា និង ស៊ីវិលទាំងអស់ ត្រូវបានរំលាយចោល ហើយប្រកាសចុះចូលជាមួយរដ្ឋាភិបាលទីក្រុងដាម៉ាសផងដែរ ។

បើតាម Yahoo, ការប្រកាសរំលាយក្រុមខ្លួនឯងចោលនេះកើតមានឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកប្រទេសស៊ីរីចេញពីបញ្ជី «រដ្ឋគាំទ្រអំពើភេរវកម្ម» ដែលធ្លាប់បានដាក់ក្នុងបញ្ជីខ្មៅបែបនេះ អស់រយៈពេលជាច្រើនទសវត្សរ៍ ។

ព្រឹត្តិការណ៍នេះគឺជាជំហានមួយទៀតឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ បន្ទាប់ពីការដក លោក Bashar al-Assad ចេញពីអំណាច និងតែងតាំងលោក Ahmed al-Sharaa ប្រធានាធិបតីថ្មីរបស់ស៊ីរី ។

លោក Ferhat Abdi Sahin មេដឹកនាំរបស់ក្រុមប្រដាប់អាវុធ YPG និយាយថា បន្ទាប់ពីមានកិច្ចព្រមព្រៀង ជាមួយប្រធានាធិបតីស៊ីរី Ahmed al-Sharaa និង ក្រោយពេលបញ្ចប់ដំណើរការនៃការបញ្ចូលកងកម្លាំងរបស់យើងទៅក្នុងកងពលតូចនានានៃកងទ័ពស៊ីរី យើងសូមប្រកាសជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ថា យើងកំពុងរំលាយខ្លួនឯង ក្នុងនាមជាកងកម្លាំងយោធាឯករាជ្យមួយ»។

ជាមួយគ្នានេះ ការប្រកាសនេះ ក៏បានធ្វើឡើង ក្រោយពេលដែល រដ្ឋបាលស៊ីរី និង ក្រុមភេរវករ YPG បានសម្រេចកិច្ចព្រមព្រៀងថ្មីមួយ កាលពីថ្ងៃទី២៩ ខែមករា ដែលកំណត់ឱ្យមានការឈប់បាញ់ និង ការបញ្ចូលក្រុមនេះជាបណ្តើរៗ ទៅក្នុងស្ថាប័នរដ្ឋ។

សហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះការរំលាយកងកម្លាំង YPG ដែលជាក្រុមធ្លាប់ទទួលបានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី ។

លោក Tom Barrack បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំស៊ីរី និង អ៊ីរ៉ាក់ និយាយថា «នេះគឺជាទម្រង់នៃការបញ្ចូលគ្នាពិតប្រាកដ មិនមែនជាអ្នកឈ្នះ និង អ្នកចាញ់នោះទេ ប៉ុន្តែវាជារួមគ្នាបង្កើតដំណោះស្រាយផ្នែកការទូត ដើម្បីពង្រឹងអធិបតេយ្យភាពរបស់ប្រទេសស៊ីរីឲ្យមានកងទ័ពតែមួយ រដ្ឋាភិបាលតែមួយ និង រដ្ឋតែមួយ» ។

ប្រធានាធិបតីថ្មីរបស់ស៊ីរីលោក Ahmed al-Sharaa បានកោតសរសើរចំពោះចំណាត់ការថ្មីៗចុងក្រោយនេះ ដោយលើកឡើងថា ស៊ីរីកំពុងលុបបំបាត់ស្នាមប្រឡាក់ដ៏ខ្មៅងងឹត និងបញ្ចប់ជំពូកដ៏ឈឺចាប់នៃអតីតកាលរបស់ខ្លួន ដើម្បីបោះជំហានទៅលើមាគ៌ានៃការអភិវឌ្ឍ ការស្ដារឡើងវិញ និង ការកសាងប្រទេសឡើងវិញផងដែរ ៕

ប្រភព ៖ Yahoo_ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា