អាមេរិក ស្នើសុំ អ៊ុយក្រែន ផ្អាកបាញ់មីស៊ីល និងដ្រូនដាក់ រុស្ស៊ី ខ្លាចប៉ះចំប្រមុខ CIA ទៅមូស្គូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ស្នើសុំ អ៊ុយក្រែន ផ្អាកបាញ់មីស៊ីល និងដ្រូនដាក់ រុស្ស៊ី ខ្លាចប៉ះចំប្រមុខ CIA ទៅមូស្គូ

អាមេរិក ស្នើសុំ អ៊ុយក្រែន ផ្អាកបាញ់មីស៊ីល និងដ្រូនដាក់ រុស្ស៊ី ខ្លាចប៉ះចំប្រមុខ CIA ទៅមូស្គូ

មូស្គូ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានស្នើសុំឲ្យអ៊ុយក្រែនផ្អាកបាញ់មីស៊ីល និងយន្តហោះដ្រូនរយៈពេល ៣ ថ្ងៃទៅលើទីក្រុងមូស្គូ និងទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី ដោយសារតែខ្លាចប៉ះចំប្រមុខទីភ្នាក់ងារស៊ើបការណ៍ CIA ដែលកំពុងធ្វើទស្សនកិច្ចយ៉ាងសម្ងាត់នៅទីនោះ ។

បើតាមកាសែត Washington Post, ប្រមុខ CIA លោក John Ratcliffe បានអញ្ជើញទៅដល់ទីក្រុងមូស្គូកាលពីថ្ងៃទី២៥ ខែសីហា ដើម្បីជួបពិភាក្សាជាមួយមន្ត្រីរុស្ស៊ី ហើយនេះក៏ជាដំណើរទស្សនកិច្ចដ៏កម្រមួយរបស់ប្រមុខ CIA ទៅកាន់ប្រទេសរុស្ស៊ីផងដែរ ចាប់តាំងពីផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមក ។

ប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីទទួលបានដំណឹងនេះ រដ្ឋាភិបាលទីក្រុងបានយល់ព្រមផ្អាកការវាយប្រហារជាបណ្តោះអាសន្នលើទីក្រុងទាំងពីរនេះ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ។

បើតាម Kyiv Post, ការស្នើសុំនេះគឺដោយសារតែសហរដ្ឋអាមេរិកមិនទុកចិត្តលើសមត្ថភាពនៃប្រព័ន្ធខែលការពារដែនអាកាសរបស់រុស្ស៊ី ។ 

ចំណែក គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក Ratcliffe នៅតែមិនទាន់ច្បាស់លាស់នៅឡើយ ខណៈខ្លឹមសារនៃជំនួប ឬមន្ត្រីរុស្ស៊ីរូបណាដែលនឹងត្រូវជួបរូបលោកក៏មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយផងដែរ ។

យ៉ាងណា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS នៅថ្ងៃពុធនេះថា ប្រមុខ CIA រូបនេះមិនមានគម្រោងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកនោះនោះទេ ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា