ប្រធានាធិបតីអ៊ីរ៉ង់ ៖ អ៊ីរ៉ង់កំពុងជួបប្រទះស្ថានភាពសង្គ្រាមសេដ្ឋកិច្ចអាក្រក់បំផុត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីអ៊ីរ៉ង់ ៖ អ៊ីរ៉ង់កំពុងជួបប្រទះស្ថានភាពសង្គ្រាមសេដ្ឋកិច្ចអាក្រក់បំផុត

ប្រធានាធិបតីអ៊ីរ៉ង់ ៖ អ៊ីរ៉ង់កំពុងជួបប្រទះស្ថានភាពសង្គ្រាមសេដ្ឋកិច្ចអាក្រក់បំផុត

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានទទួលស្គាល់កាលពីថ្ងៃ ពុធ ថា ប្រទេសរបស់លោកកំពុងជួបប្រទះស្ថានភាពសង្គ្រាមសេដ្ឋកិច្ចអាក្រក់បំផុត ដោយសារសម្ពាធ និងទណ្ឌកម្មពីសហរដ្ឋអាមេរិក ។

ការអះអាងនេះ ធ្វើឡើងចំពេលដែលក្រសួងរតនាគារអាមេរិកបានគំរាមកំហែងពង្រីកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងដៃគូរកស៊ីរបស់ខ្លួន ដោយព្រមានធ្ងន់ៗថា ប្រទេសណាមួយ ដែលហ៊ានធ្វើពាណិជ្ជកម្មជាមួយទីក្រុងតេហេរ៉ង់ ក៏ត្រូវប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានផងដែរ ។

ប្រភពបានឱ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មានគោលបំណងរឹតបន្តឹងការបិទផ្លូវសមុទ្រ និងសេដ្ឋកិច្ចប្រឆាំងប្រទេសអ៊ីរ៉ង់ ដើម្បីជំរុញឱ្យទីក្រុងតេហេរ៉ង់វិលរកតុការចរចា និងបង្ខំឱ្យអ៊ីរ៉ង់បោះបង់ការគ្រប់គ្រងលើការធ្វើនាវាចរណ៍នៅច្រកសមុទ្រ ហ័រមូស ។

យ៉ាងណាមិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសង្កត់ធ្ងន់ថា ទោះបីជាអ៊ីរ៉ង់កំពុងរងសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាន និងទណ្ឌកម្មអន្តរជាតិក៏ដោយ ក៏រដ្ឋាភិបាលនៅតែព្យាយាមរក្សាការអភិវឌ្ឍប្រទេសជាតិ ។

ទន្ទឹមគ្នា លោក Pezeshkian ដែលមានវ័យ៨១ឆ្នាំរូបនេះ ថែមទាំងធ្វើការអំពាវនាវយ៉ាងទទូចឱ្យមានការរួមគ្នារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសប្រជាជន ដើម្បីទប់ទល់នឹងសង្គ្រាមសេដ្ឋកិច្ចដ៏អាក្រក់បំផុតនេះ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា